Sergio Ramos ត្រូវបានបណ្តេញចេញជាលើកទី ២៩ ក្នុងអាជីពរបស់គាត់កំលុងពេលក្រុមភ្ញៀវSevilla បរាជ័យចាញ់ក្រុមក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ២ទល់និង១ សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃសៅរ៏ម្សិលមិញ។អតីតខ្សែការពារ Real Madrid និងអេស្ប៉ាញ ត្រូវបានបណ្ដេញចេញដោយសារព្យាយាមរារំាងលើកីឡាករ Brais Mendez នៅនាទីទី ៨៨ជិតបញ្ចប់ការប្រកួត ទៅហើយនោះ ពោលគឺក្រោយទទួលបានកាតលឿងនៅនាទីទី៨២រួចមក ។ការបណ្តេញចេញកាលពីថ្ងៃអាទិត្យនេះ បានបង្កើតកំនត់ត្រាដល់វីរបុរបុរសក្រុមជម្រើសជាតិអេស្បាញវ័យ ៣៧ ឆ្នាំអោយទួលបានកាតក្រហមច្រើនបំផុតសម្រាប់អាជីពពោលគឺច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ La Liga ច្រើនលើសពី Rafael Marquez អតីតខ្សែបម្រើ-ការពារ Barcelona សញ្ជាតិមិកស៊ិក (២១ដង) និង អតីតខ្សែបម្រើ-ការពារក្រុម Mallorca កីឡាករអន្តរជាតិប្រេស៊ីលFelipe Melo (២០ដង)។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សក្នុងនោះដែរខ្សែបម្រើស្លាបរបស់ក្រុម Sevilla កីឡាករ Jesus Navas វ័យ ៣៨ ឆ្នាំត្រូវបានបណ្តេញចេញក្នុងការប្រកួត La Liga ជាលើកដំបូងក្នុងអាជីពរបស់គាត់សម្រាប់ការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តបណ្តេញមិត្តរួមជាតិ និងជា មិត្តរួមក្រុម នៅពេលនោះផងដែរ។ពេលនេះក្រុមម្ចាស់ជើងឯក Europa League ៧សម័យ Sevilla កំពុងខ្សត់ជ័យជំនះ ដោយ៧លើក មិនដែលឈ្នះសោះនិងបានធ្លាក់មកលេខ ១៥ ក្នុងតារាង ខណៈម្ចាស់ផ្ទះ Sociedad បានឡើងមកលេខ ៥វិញ។
ប្រភព:BBC
វីដេអូ: