
ការចងក្រងខ្សែវីដេអូរបស់ខ្សែការពារឆ្នើម Trent Alexander-Arnold ដែលលេងឲ្យក្រុម Liverpool តទល់ជាមួយក្លឹប Manchester City ដែលបញ្ចប់ក្នុងលទ្ធផល ១-១ កំពុងផ្ទុះរីករាលខ្លាំងនៅលើបណ្តាញសង្គម ខណៈ Arnold ស៊ុតបញ្ចូលទីបាន ១ គ្រាប់និងបង្ហាញទស្សនីយភាពដ៏ល្អអស្ចារ្យនៅលើទីលាន បន្ទាប់ពីចប់ការប្រកួតនៅ Premier League ២០២៣/២៤ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត (Player of the Match)៕
សូមទស្សនានូវវីដេអូខាងក្រោម៖
Trent vs City pic.twitter.com/eMVhOEAM7c
— 1947 (@1947production) November 25, 2023
Trent Alexander – Arnold delivers for Jurgens tricky Reds and sends the travelling Kop into delirium pic.twitter.com/zkTjDE5npH
— E4 (@LFC_ERYAN) November 25, 2023
ប្រភព៖ sportbible

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិភាក្សាជាមួយក្រុម Los Angeles FC ជុំវិញការផ្ទេរកីឡាករ Heung-min Son ដោយខ្សែប្រយុទ្ធរូបនេះយល់ព្រមចូលរួមជាមួយក្រុមនៅ MLS ហើយក្រោយចំណាយពេល១ទសវត្សនៅLondon Stadium ។ គួររំលឹកថា កីឡាករមានវ័យ 33 ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ 2015ពីក្រុម Leverkusen គ្រោងនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹបជាមួយ Newcastle ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនៅថ្ងៃអាទិត្យនេះ។Son បានធ្វើសន្និសិទកាសែតមួយជាមួយគ្រូបង្វឹកថ្មីរបស់ Tottenham លោក Thomas Frank កាលពីថ្ងៃសៅរ៍ ហើយបានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គាត់ក្នុងការចាកចេញក្រោយចំណាយលេងនៅក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លឹបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមក្រុមសាជាថ្មី ជាមួយអតីតមិត្តរួមក្រុម Tottenham Hugoគឺអ្នកចាំទីអន្តរជាតិបារាំងHugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថាៈដប់ឆ្នាំកន្លងមកវាជាក្លឹបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ […]



