
ក្រុមបិសាចក្រហមMan.Utd ប្រឈមបាត់បង់កីឡាករ Aaron Wan-Bissaka បន្ទាប់ពីរូបគេត្រូវបានប្រទេសសាធារណៈរដ្ឋកុងហ្គោ DR Congo នៅទ្វីបអាហ្រ្វិកទាក់ទងទៅលេងនៅព្រឹត្តការណ៏ Africa Cup នាឆ្នាំ២០២៤ខាងមុខនេះ។ គួរបញ្ជាក់ថាខ្សែការពារស្លាបស្តាំ កើតនៅប្រទេសអង់គ្លេស ប៉ុន្តែមានដើមកំណើតកុងហ្គោ ធ្លាប់បានបង្ហាញខ្លួនអោយជម្រើសជាតិកុងហ្គោបានតែមួយដងគត់សម្រាប់ U-២០ ក្នុងឆ្នាំ ២០១៥ ។បន្ទាប់មករូបគេមានឪកាសលេងអោយក្រុមតោកំណាចអង់គ្លេសU-២០ និង U-២១ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនឈុតធំអោយជម្រើសជាតិអង់គ្លេសជាលើកដំបូងនៅឡើយទេ។
ទោះយ៉ាងណាខ្សែខ្សែការពារ Man. United មិនទាន់សម្រេចចិត្តនៅឡើយទេ តែនឹងពិចារណាឡើងវិញ លើសំណើ ខាង លើនេះ។ទោះយ៉ាងណាប្រសិនជាBissaka ទទួលយកនោះលោក Erik ten Hag អាចនិងអវត្តមានអតីតកីឡាករ Crystal Palace រូបនះនៅចន្លោះថ្ងៃទី ១៣ ខែមករាដល់ថ្ងៃទី ១១ ខែកុម្ភៈឯណោះពោលគឺជិត១ខែ។គួររំលឹកថា Wan-Bissaka ធ្លាប់ត្រូវបានគ្រូបង្វឹកលោក Gareth Southgate កោះហៅឱ្យចូលលេងក្នុងវគ្គជម្រុះ Euro ២០២០ ប៉ុន្តែដោយសារបញ្ហា បួសខ្នងទើបរូបគេមិនមានឪកាសទៅវិញ។
មិនមែនមានតែខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះម្នាក់ប៉ុណ្ណោះទេ ព្រោះ Man.Utd អាចប្រឈមអវត្តមានអ្នកចាំទី Andre Onana (កាមេរ៉ូន)និងខ្សែបម្រើ Sofyan Amrabat (ម៉ារ៉ុក)ដែលអាចអវត្តមានសម្រាប់ការប្រកួតព្រឹត្តការណ៏ AFCON អោយក្រុមជម្រើសជាតិពួកគេផងដែរ។
ប្រភព:Besoccer

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



