
(អង់គ្លេស)៖ ខ្សែការពារឆ្នើម Raphael Varane គ្រោងនឹងចាកចេញពីបិសាចក្រហម Manchester United ប៉ុន្តែបើតាម SunSport បានអះអាងថាលោក Erik ten Hag នឹងមិនអនុញ្ញាតឱ្យ Varane ចាកចេញនោះទេរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញខ្សែការពារសញ្ជាតិបារាំងវ័យ៣០ឆ្នាំរូបនេះ បានធ្លាក់ទម្រង់លេងនៅ Old Trafford ដោយរបាយការណ៍មួយចំនួនបានបង្ហាញថាគាត់អាចនឹងត្រូវលក់នៅខែមករា។ ផ្ទុយទៅវិញ Varane អាចនឹងត្រលប់ទៅអធិរាជស Real Madrid វិញ ចំពេលរូបគាត់ចាប់អារម្មណ៍លើការផ្លាស់ទៅអ៊ីតាលី ឬអារ៉ាប៊ីសាអូឌី ដែលកីឡាករកំពូលៗប្រកបអាជីពចុងក្រោយនៅទីនោះ។
ដោយឡែក Varane បានចាប់ផ្តើមរដូវកាលនៅជម្រើស១១នាក់ដំបូង ដែលបច្ចុប្បន្នគាត់ជាជម្រើសទីបួននៅពីក្រោយ Jonny Evans ។ មិនតែប៉ុណ្ណោះ អ្នកចាត់ការទូទៅលោក Ten Hag បានបាត់បង់ទំនុកចិត្តបណ្តើរៗលើការបង្ហាញខ្លួនរបស់គាត់នៅលើទីលាន ស្របពេលខ្សែការពារ Evans និង Maguire ទទួលបានការកោតសរសើរ។ គួរជម្រាបដែរថា តម្លៃខ្លួនផ្ទេរ Varane ប្រមាណជា ១៧-២០លានផោន ដែលនៅ Man Utd បច្ចុប្បន្នគាត់រកចំណូលបាន ៣៤០,០០០ផោនក្នុងមួយសប្តាហ៍ ដែលនៅពីក្រោយ Rashford និង Casemiro ៕
ប្រភព៖ THE SUN

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



