Close
Featured-Image
ប្រសិនបើ Griezmann ផ្ទេរមក Premier League! មិនមែនក្លឹប Man Utd តែអាចជាគូប្រជែងមួយនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើម Antoine Griezmann បានបង្ហាញអារម្មណ៍យ៉ាងច្បាស់ចំពោះក្លឹប Premier League ដែលគាត់កោតសរសើរបំផុត ខណៈដែលពាក្យចចាមអារ៉ាមជុំវិញការផ្ទេរទៅ Manchester United នៅតែបន្តរីករាលដាលសុះសាយខ្លាំង។ ទន្ទឹមនឹងនេះ នៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ Sky Sports ក្នុងឆ្នាំ ២០១៩ អតីតខ្សែប្រយុទ្ធ Real Sociedad រូបនេះបាននិយាយថា «ក្រុមដែលខ្ញុំកោតសរសើរបំផុតនៅ Premier League នោះគឺ Liverpool ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងឈ្នះពានលីគនេះម្តងទៀត»។ តាមពិតទៅ ក្រុមហង្សក្រហមបានពិភាក្សាជាមួយអ្នកតំណាងរបស់ Griezmann ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពល នេះបើយោងតាម ​​El Nacional ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Principled Liverpool fans are annoyed about growing Antoine Griezmann  rumours - JOE.co.uk

ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងក្រុម Man Utd ជាច្រើននាក់ កំពុងដុតដៃដុតជើងធ្វើដំណើរទៅកាន់ទីក្រុង Madrid ដើម្បីបញ្ចុះបញ្ចូលកីឡាកររូបនេះ ក្នុងការធ្វើកិច្ចព្រមព្រៀង ចំពេលខ្សែប្រយុទ្ធវ័យ៣២ឆ្នាំស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការប្រកួតទាំងអស់នារដូវកាលនេះ៕

Manchester United's Antoine Griezmann alternatives? | Football News | Sky  Sports

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ
featured image

បរទេសៈ Paul Pogba ខ្សែបម្រើវ័យ៣២ឆ្នាំ ទទួលបានសំណើរផ្ទេរទៅកាន់ក្លឹបនៅក្របខណ្ឌ UEFA Champions League គឺ​ AS Monaco ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើឆ្នើមរូបនេះកំពុងសម្លឹងមើលការចាប់ផ្តើបអាជីពរបស់ខ្លួនសារជាថ្មី ក្រោយការជាប់ពិន័យអស់រយៈពេល១៨ខែ ដោយសារតែការរកឃើញសារធាតុញៀន។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Pogba ដែលគ្មានក្លឹបលេង តាំងតែពីក្លឹប. Juventus សម្រេចចិត្តផ្តាច់កិច្ចសន្យារបស់គេតាំងពីឆ្នំា២០២៤មកម្លេះ។ របាយការណ៍ថ្មីៗ នេះអះអាងថា បច្ចុប្បន្ន Pogba និងក្រុមការងារ កំពុងពិចារណាលើសំណើររបស់ក្លឹប AS Monaco ជាមួយនឹងក្លឹបកំពុងមានផែនការពង្រឹងតំបន់របស់ពួកគេដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយ។ មុនក្លឹប AS Monaco គេក៏មើលឃើញ Marseille ដែរ តែត្រូវបានច្រានចោលវិញដោយសារតែការទាមទារប្រាក់ឈ្នួលរបស់ Pogba ច្រើនពេក៕

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930