(អង់គ្លេស)៖ បើយោងតាមគេហទំព័រ El Nacional បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនប្រាក់ឈ្នួលបីដងសម្រាប់ Antoine Griezmann របស់ក្រុម Atletico Madrid ដើម្បីទាក់ទាញឲ្យមករួមក្រុមនៅ Old Trafford ។ មន្ត្រីរបស់ Man Utd បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងារកីឡាករសញ្ជាតិបារាំងវ័យ ៣២ ឆ្នាំរូបនេះ ជុំវិញការផ្ទេរដ៏មានសក្តានុពល។ ជាក់ស្តែងប្រាក់ខែរបស់ Griezmann នៅ AT Madrid ប្រហែល ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ ខណៈតម្លៃខ្លួនផ្ទេរជិត ២៥លានអឺរ៉ូ ដែលជាតម្លៃដ៏សមរម្យមួយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួររំលឹកដែរថា Griezmann ចុះហត្ថលេខាជាមួយក្លឹប Barcelona លើកិច្ចសន្យាទិញផ្តាច់តម្លៃ ១០៥លានផោនក្នុងអំឡុងឆ្នាំ ២០១៩ ពី Atletico Madrid ប៉ុន្តែមានការធ្លាក់ចុះនូវទម្រង់លេងទើបធ្វើឲ្យគាត់ត្រលប់មករួមទ្រនំចាស់នៅក្លឹប At Madrid វិញ៕

ប្រភព៖ THE SUN
