Close
Featured-Image
លោក Sir Alex ធ្លាប់ផ្តល់សំណើរ ១សែនផោនដល់កីឡាករម្នាក់ឲ្យឈប់ពីបាល់ទាត់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ​លោក Sir Alex Ferguson ធ្លាប់បានផ្តល់ជូនសំណើរដ៏ហួសចិត្តមួយដល់អតីតខ្សែការពាររបស់ខ្លួនគឺ Paul McGrath ១០០,០០០ផោន ដើម្បីចូលនិវត្តន៍ពីបាល់ទាត់។ McGrath ដែល​មាន​អាយុ​ត្រឹមតែ 29 ឆ្នាំ​នៅ​ពេល​នោះ​បាន​បង្ហើបថា ​អតីត​គ្រូបង្វឹករបស់​គាត់​បាន​ផ្តល់​ជូន​សំណើរមួយនេះទៅកាន់គាត់ ដោយសារតែគាត់ចូលចិត្តផឹកស្រានៅ​ចុង​ទសវត្សរ៍​ឆ្នាំ 1980 ដែល​ខ្សែការពារ​គឺ​ជា​ផ្នែក​មួយនៃក្លឹប Manchester United​។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paul McGrath បាននិយាយ៖ «Sir Alex បានហៅខ្ញុំទៅកាន់ Office របស់គាត់ ហើយនិយាយថា ពួកយើងចង់ឲ្យឯងឈប់លេងបាល់ទាត់, ហើយគាត់និយាយថា នឹងឲ្យខ្ញុំ១០០,០០០ផោន ដើម្បីឈប់លេងបាល់ទាត់ ហើយវិលត្រលប់ទៅប្រទេសកំណើតវិញ។ ខ្ញុំពិតជាបានគិតអំពីសំណើរមួយនោះមែន ព្រោះពេលនោះ១០០,០០០ផោនវាច្រើនគួរសម ប៉ុន្តែខ្ញុំបានិយាយជាមួយនឹងមិត្តរួមក្រុមខ្ញុំ Kevin Moran និង Bryan Robson ហើយខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់លេងបន្តទៀត ព្រោះខ្ញុំគិតថា មានរឿងរ៉ាវជាច្រើនទៀតដែលខ្ញុំមិនទាន់បានបញ្ចេញ។ ដូច្នេះហើយ Gordon Taylor ដែលពេលនោះគាត់ធ្វើការនៅ PFA. បានទៅជួប Sir Alex ហើយនិយាយថា៖ «Pual នឹងលេងបន្ត, អ្នកអាចពិន័យគាត់បាន អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើបាន ប៉ុន្តែគាត់នឹងលេងបាល់ទាត់បន្តទៀត មិនថានៅទីនេះ ឬក៏កន្លែងផ្សេងឡើយ»៕

 

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930