
ខ្សែបម្រើហង្សក្រហម Liverpool កីឡាករ Dominik Szoboszlai បានស៊ុតបញ្ចូលទី ២ គ្រាប់ជួយជម្រើសជាតិហុងគ្រីយកឈ្នះលើក្រុមម៉ុងតេណេហ្គ្រោក្នុងវគ្គជម្រុះ Euro 2024 ដោយបានបញ្ចប់ក្នុងលទ្ធផល ៣ទល់នឹង១។ ទន្ទឹមនឹងនឹងនេះ ហុងគ្រីកំពុងឈរនៅលេខ១ក្នុងពូល G ដែលមាន១៨ពិន្ទុ ឈ្នះ៥ ស្មើ៣ ខណៈក្រុមម៉ុងតេណេហ្គ្រោមានត្រឹម១១ពិន្ទុ ឈេនៅលេខ៣ ដែលប្រកួត៨លើក ឈ្នះ៣ ស្មើ២ ចាញ់៣។
សូមទស្សនានូវវីដេអូខាងក្រោម៖
He is Dominik Szoboszlai 🇭🇺
The solo goal by Liverpool’s player ⚽#EURO2024 #Euro2024Qualifiers #Hungary #hungaria #Szoboszlaipic.twitter.com/SJaOdLYpzW— Football Enthusiasm (@Footballers501) November 19, 2023
គួរជម្រាបដែរថា Szoboszlai វ័យ ២៣ ឆ្នាំបានបង្កើតការចាប់ផ្តើមដ៏ល្អនៅ Liverpool ក្នុងការផ្ទេរតម្លៃខ្លួន ៦០លានផោនពីក្រុម RB Leipzig ក្នុងរដូវក្តៅនេះ៕

កីឡាករដែលលោក Ruben Amorim មិនបានប្រើប្រាស់កាលពីរដូវកាលចាស់គឺខ្សែប្រយុទ្ធស្លាបឆ្វេង Marcus Rashford ខិតជិតក្លាយជជាកីឡាកររបស់ Barcelona ក្នុងលក្ខណ្ខខ្ចីជើងហើយ។ ប្រភពពី Mundo Deportivo និង Sport បានចុះផ្សាយថាការចរចាររវាងក្លឹប Catalan និង Manchester United កាន់តែប្រកៀកប្រកិតកាលពីថ្ងៃសៅរ៍ ជម្រុញដល់លទ្ធផលឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត !កីឡាករកាន់ឆ្នាំ Man.Utd រកអនាគតថ្មីឃើញហើយ( មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ពត៌មានលំអីតស្តិពីកិច្ចព្រមព្រៀងនេះគឺលេងនៅរដូវកាលថ្មី 2025-26 ជាមួយនឹងជម្រើសក្នុងការទិញចន្លោះពី 30 ទៅ 35 លានអឺរ៉ូ ទោះបីជាវាអាចត្រូវបានកែសម្រួលអាស្រ័យលើទម្រង់លេងរបស់កីឡាករក៍ដោយ។ Rashford ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ Barcelona នៅថ្ងៃអាទិត្យនេះមុនការបង្ហាញខ្លួនផ្លូវការណ៍ដោយខ្សែប្រយុទ្ធវ័យ 27 ឆ្នាំនឹងទទួលការពិនិត្យសុខភាពអោយបានជៅកជ័ួជាមុនសិនមុននឹងគាត់ចូលរួមក្រុមរបស់ Hansi Flick ដែលកំពុងត្រៀមចូលលេងមុនរដូវកាលថ្មីដោយការប្រកួតនៅទ្វីបអាស៊ីខណៈការប្រកួតមិត្តភាពលើកដំបូងរបស់ក្រុមត្រូវបានគ្រោងធ្វើនៅថ្ងៃទី 27 ខែកក្កដា ទល់នឹង Vissel Kobe […]



