Close
Sponsor ads Featured-Image
នោះ ! Man.Utd ត្រៀមបញ្ចេញកីឡាករឆ្នើមរូបនេះពេលលោក Ratclifffe ចូលមកដឹកនាំ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ប្រភពពីគេហទំព័រ ​​talkSPORT បានចុះផ្សាយថា Casemiro អាចនិងត្រូវMan United លក់ចេញប្រសិនជា មហាសេដ្ឋី​ជំនួញសញ្ជាតិអាមេរិកលោក Ratcliffe បានបញ្ចប់ការទិញភាគហ៊ុនចំនួន ១មួយពាន់បីរយលាយផោនស្មើនិង ២៥ភាគរយ​នៅក្នុងក្លឹប។ ប្រភពបន្តថាៈ​លោក Ratcliffe នឹងបើកចំហសម្រាប់ការលក់ Casemiro ក្នុងខែមករាដើម្ បីប្រមូលថវិកា​កសាងក្រុមឡើងវិញ។ គួរកត់សម្គាល់ថា កលោក Ratcliffe និងចូល​មកកាន់ការងារជាផ្លូវការណ៏ក្នុង នាមម្ចាស់ភាគហ៊ុន​នៅទឹកដី Old Trafford មុនពេលការប្រកួតក្របខ័ណ្ឌ Premier League របស់ Man United ជាមួយក្រុម Everton នៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះ។មហាសេដ្ឋីជនជាតិអង់គ្លេសវ័យ ៧១ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹ​ង​គ្រប់គ្រង​ទាំងស្រុង​លើ​ប្រតិបត្តិការបាល់ទាត់នៅ Man United នៅពេលគាត់មកដល់ក្លឹប ហើយគាត់បាននិយាយ យ៉ាងច្បាស់​ទៅ​កាន់លោក Ten Hag ថាមូលនិ​ធិ​នឹងអាចរកបានដើម្បីកែលម្អក្រុមនៅក្នុងរដូវរងារ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

 

ads

Man Utd transfer news: Sir Jim Ratcliffe to sanction shock January exit | FootballTransfers.com

Football news: Sir Jim Ratcliffe 'ready to sell key Man Utd star' as bombshell details emerge

គួរកត់សម្គាល់ថា Casemiro សញ្ជាតិប្រេស៊ីលវ័យ ៣១ឆ្នាំ ឆ្នាំរូបនេះត្រូវបានអ្នកចាត់ការ Erik ten Hag ទិញមកពី Real Madrid ក្នុងតម្លៃ ៦០លានផោននិងចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ Casemiro បានរួមចំណែកជាមួយនឹង ការស៊ុតបញ្ចូលទី​ចំនួន ៧ គ្រាប់ និងបញ្ជូន​បាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៧ដងក្រោយបង្ហាញខ្លួន៥៣លើក​គ្រប់ក្របខណ្ឌប្រកួត។សម្រាប់រដូវ​កាលដំ​បូង Casemiro បានជួយក្លឹបឱ្យឈ្នះពានរង្វាន់ EFL Cup និងមានកៅអីចូលរួមប្រកួតក្របខ័ណ្ឌ Champions League ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Premier League ។

ប្រភព:Sportsmole
វីដេអូ:

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930