
នៅទីបំផុតគ្រូបង្វឹកក្រុម Man. United លោក Erik ten Hag បានសារភាពថាមិនសូម្បីតែរូបលោកនោះទេ គឺក្រុមបិសាចក្រហមទាំងមូលតែម្តង ពិតជាមានអារម្មណ៏ មិនសប្បាយចិត្តនិងទម្រង់លេងរបស់កីឡាករ Marcus Rashford នៅពេលបច្ចុប្បន្ននេះនោះទេ។ ពោលគឺសម្រាប់ការចាប់ផ្តើមយុទ្ធនាការ ក្នុងអំឡុងយុទ្ធនាការរដូវកាលថ្មីនេះ តែម្តងគួរកត់សម្គាល់ថាកាលពីរដូវកាលមុនកីឡាករអន្តរជាតិអង់គ្លេសរូបនេះស៊ុតបញ្ចូលទីបាន៣០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ១១ដងក្នុងការបង្ហាញខ្លួនសរុប គ្រប់កម្មវិធីប្រកួតទាំងអស់។មុនជំនួបជាមួយ Luton Town នៅរាត្រីនេះលោក Ten Hag បានលើកឡើងថាៈ នៅពេលនេះគាត់មិនអាចបង្ហាញទម្រង់លេងអោយល្អបំផុតនោះឡើយ ប៉ុន្តែខ្ញុំដឹងពេលមួយនោះនិងត្រលប់មកវិញ។ នៅពេលដែលក្រុមលេងកាន់តែល្អ គាត់នឹងលេងកាន់តែល្អព្រមគ្នាជាមួយការរកគ្រាប់បាល់បាន ខ្ញុំជឿជាក់ដូច្នេះហើយរដូវកាលនេះផងដែរ គាត់នឹងធ្វបានប្រសើរឡើងវិញឆាប់ៗ។
ការពិតជាក់ស្តែងនៅរដូវកាលនេះRashford មានបញ្ហាលំបាកក្នុងការរកគ្រាប់បាល់ដោយរកបានតែ១គ្រាប់ និងAssist ៣ដងក្នុងការបង្ហាញខ្លួន ១៥ ប្រកួត និងត្រូវបានបណ្តេញចេញនៅក្នុងតង់ទីមួយនៃការប្រកួតចាញ់ម្ចាស់ផ្ទះដោយលទ្ធផល ៤ទល់និង៣កាលពីថ្ងៃពុធជាមួយ Copenhagen ក្នុងក្របខ័ណ្ឌ Champions League ។Man United ពេលនេះបានចាញ់ ៩ ដងហើយនៅគ្រប់ក្របខណ្ឌប្រកួតក្នុងរដូវកាលនេះ ដោយ ៥ ដងក្នុង ក្របខ័ណ្ឌ Premier Leagueខណៈលោក Ten Hag នឹងកាត់បន្ថយសម្ពាធប្រសិនទទួលលទ្ធផលវិជ្ជប្រឆាំងនឹង Luton នោះ។
ប្រភព:sportsmole
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



