
(បរទេស)៖ អតីតតារាបាល់ទាត់ Chelsea លោក Ruud Gullit បាននិយាយថា Manchester United លែងទាក់ទាញកីឡាករល្អបំផុតក្នុងពិភពលោកទៀតហើយ ដោយគាត់ជឿថាតារាឆ្នើមកំពូលៗបច្ចុប្បន្ន នឹងងាកមកចាប់អារម្មណ៍លើក្លឹបធំៗដូចជា Manchester City, Liverpool ឬក៏ Chelsea ដោយក្លឹបអង់គ្លេសទាំង ៣ នេះមានភាពរីកចម្រើនខ្លាំងក្នុងអំឡុងពេល ១០ ឆ្នាំជាងមកនេះ ទាំងកីឡាករ ទាំងទម្រង់លេង សូម្បីតែគ្រូបង្វឹកក៏មានបទពិសោធន៍មិនធម្មតា។ ទន្ទឹមនឹងនេះ ក្លឹបបិសាចក្រហមបច្ចុប្បន្ន មិនអាចធ្វើឲ្យគូបដិបក្ស ខ្លាចរអាដូចកាលជំនាន់គ្រូតា Sir Alex Ferguson នៅដឹកនាំនោះទេ បើមើលលើទម្រង់ និងកីឡាករនាពេលឥឡូវនេះ៕
ប្រភព៖ sportskeeda

(អេស៉្បាញ)៖ របាយការណ៍ថ្មីៗបានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid កំពុងតែពន្លឿនការផ្ទេរចុះហត្ថលេខានាំយកខ្សែការពារឆ្នើម Ibrahima Konaté របស់ហង្សក្រហម Liverpool ខណៈដែលម្ចាស់ជើងឯក UCL ១៥សម័យកាល [Real] បានដាក់ខ្សែប្រយុទ្ធ Brahim Diaz រួមនឹងកញ្ចប់លុយ ១០លានអឺរ៉ូ ជាថ្នូរដេញថ្លៃចរចាល្បួង Konate ឲ្យផ្លាស់មកកាន់ទឹកដីអេស៉្បាញ មុនរដូវកាលថ្មីមកដល់៕អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Real បង្ខំចិត្តវាយដូរកីឡាករម្នាក់បូកនឹងកញ្ចប់ប្រាក់ ដើម្បីចែចូវ Konate សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



