Close
Featured-Image
Prediction: ម្ចាស់ផ្ទះ Ajax អាចតតាំងនិងភ្ញៀវ Brighton ដើម្បីបន្តក្តីសង្ឃឹមទៅវគ្គ ១៦ក្រុមបានទេ? (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Ajax កំពុងចាប់ផ្តើមស្តារលទ្ធផលដ៏អាក្រក់នៃរដូវកាលថ្មីដោយសម្លឹងរកជ័យជម្នះជាលើកទីបីនៅពេលពួកគេទទួលក្រុម Brighton & Hove Albion ទៅកាន់កីឡដ្ឋាន Johan Cruyff Arena សម្រាប់ការប្រកួត Europa League ក្នុងពូល B កាលពីថ្ងៃព្រហស្បតិ៍។ក្រុមយក្សរបស់​ហូឡង់ក៏​នឹង​ព្យាយាម​សងសឹកការបរាជ័យកាលពីខែមុន​លើក្រុមសត្វរំពេរដែលបានយកឈ្នះ​ដោយលទ្ធផល២ទល់និង០កាលពីជើងទី១។ទោះយ៉ាង​ណា៣​ប្រកួតចុងក្រោយរបស់ Ajax គឺធ្វើមិនបានល្អទេនៅ Europa League ដោយ ចាញ់១ស្មើ២ ខណៈ Brighton ចាញ់១ឈ្នះ១និងស្មើ១។បច្ចុប្បន្ន Brighton ឈរនៅលេខរៀងទី៣មាន៤ពិន្ទុ រីឯ Ajax ឈរនៅលេខរៀងទី ៤មាន២ពិន្ទុ ក្នុងពូលB។ មានន័យថាទាំង Brighton និង Ajax គឺចង់បានជ័យជំនះដូចគ្នាសម្រាប់ការប្រកួតនេះដើម្បីកាត់បន្ថយគម្លាតពីក្រុម AEK Athens និង ក្រុមកំពូលតារាង Marseille
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតជូបគ្នាជាលើកទីពីរ ក្រោយជើងទី១គឺ Brighton បានលត់ភ្ញៀវក្នុងលទ្ធផល ២ទល់និង០។

AFC Ajax Amsterdam vs Brighton & Hove Albion Prediction and Betting Tips | November 9th 2023
២.ពត៌មានក្រុមAjax(ម្ចាស់ផ្ទះ)
Ajax ប្រឈមកីឡាករអវត្តមានមិនតិចជាង១១នាក់នោះទេដោយាររបួសសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamaj; Rensch, Sutalo, Hato, Sosa; Taylor, Tahirovic, Van den Boomen; Berghuis, Brobbey, Bergwijn
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Brighton 2-0 Ajax: A giantkilling in the history books, but not the form book - The Athletic
៣.ពត៌មានក្រុម(ភ្ញៀវ)
Brighton មិនមានវត្តមានកីឡាករ Julio Enciso, Solly March, Pervis Estupinan និង Danny Welbeck សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ខណៈJakub Moder កំពុងពង្រឹងកាយសម្បទា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSteele; Veltman, Van Hecke, Dunk, Milner; Fati, Gross, Gilmour, Mitoma; Pedro, Ferguson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Ajax ១ : ២ Brighton
វីដេអូ:

ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930