ប្រិយមិត្តអ្នកគាំទ្រMan. United មានការងឿងឆ្ងល់ចំពោះការបកស្រាយដោយUefa ជុំវិញការទទួលបានកាតក្រហមរបស់ខ្សែប្រយុទ្ធស្លាប Marcus Rashford កំលុងការប្រកួតទល់នឹងម្ចាស់ផ្ទះ Copenhagenដោយក្រុមភ្ញៀវ បានបរាជ័យក្នុងលទ្ធផល ៤ទល់និង៣ បន្ទាប់ពីជើងទី១នៅទឹកដី Old Trafford ពួកគេយកឈ្នះ ដោយលទ្ធផល ១ទល់និង០ ។គួរកត់សម្គាល់ថាក្រោយនាំមុខម្ចាស់ផ្ទះ២គ្រាប់រកបានដោយ Rasmas Hodlund ខ្សែប្រយុទ្ធជួរមុខរបស់ Man Utd ម្នាក់គឺ Rashford ត្រូវបានបណ្តេញចេញនៅនាទីទី៤២ ក្រោយព្យាយាមដណ្តើមបាល់ជាមួយខ្សែការពារ Copenhagen Elias Jelert និងបានដាក់កំហុសថាបានជាន់ចំកជើងកីឡាកររូបនោះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សមានប្រតិកម្មជុំវីញករណីនេះខណៈប្រិយមិត្ត Man.Utd បានបង្ហាញមតិយល់ឃើញថាវាជារឿងដែលគួរអស់សំណើចដែល មជ្ឈដ្ឋាន២បានបកស្រាយផ្ទុយគ្នា ។ពោលគឺដោយឡែកនៅក្នុងអត្ថន័យរបស់ Uefa បានបកស្រាយគឺមានភាពខុសគ្នាដោយ បានសរសេរថា:ខ្សែប្រយុទ្ធរូបនេះត្រូវបានបណ្តេញចេញដោយបង្កកំហុសចាប់ Jelert ដោយដៃរបស់គាត់ទៅវិញ។ទោះយ៉ាងណាសកម្មភាពមួយនេះបានបង្ហាញពីភាពចម្រូងចម្រាសផងដែរសូម្បីអ្នកវិភាគកីឡា TNT និងជាវីរបុរស Man.Utd២រូបគឺ លោក Owen Hargreaves និង Paul Scholes បានអះអាងថា អាជ្ញាកណ្តាលបានយល់ខុសទោះបីជាបានឆ្លងកាត់ការពិគ្រោះវាយតម្លៃដោយVARនៅលើទីលានប្រកួតក៏ដោយ។
ប្រភព: The Sun