Close
Featured-Image
ចាន់ វឌ្ឍនាកា ត្រឡប់ចូលទីលានវិញ ក្រោយខកខានជាង ១ឆ្នាំ ស្របពេលបឹងកេតឈ្នះលើកដំបូង
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ ទីបំផុតខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា បានត្រឡប់ចូលទីលានប្រកួតវិញហើយ ក្រោយអវត្តមានជាង ១ឆ្នាំ ដោយសាររបួសជង្គង់។ ការបង្ហាញខ្លួនលើកដំបូងនេះដែរ ស្របពេលក្រុមបឹងកេត បានទទួលជ័យជម្នះលើកដំបូងដូចគ្នាក្នុងពានរង្វាន់ Cambodian League Cup 2023 បន្ទាប់ពីវាយបកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ៤-៣ កាលពីម្សិលមិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជំនួបដ៏ស្វិតស្វាញខាងលើ វឌ្ឍនាកា ត្រូវបានប្ដូរចូលលេងនៅនាទី៦៣ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ នាំមុខម្ចាស់ផ្ទះបឹងកេត ៣-២។ សម្រាប់រយៈពេលប្រមាណ ២០នាទីចុងក្រោយ បឹងកេតក៏វាយបកបាន ២គ្រាប់វិញ ក្នុងនោះក៏មានការរួមចំណែកលើកបាល់ចេញពីជ្រុងដោយ វឌ្ឍនាកា និងបង្កើតឱកាសឲ្យមិត្តរួមក្រុមស៊ុតបញ្ចប់ទី ១គ្រាប់នៅនាទី៩០+៣ ដែលជាគ្រាប់បាល់ជ័យជម្នះផងដែរ។

សូមរំឮកថា ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ (ACL) កាលពីចុងខែមករា ឆ្នាំ២០២២ ហើយបានធ្វើការវះកាត់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចំនួន ៥ម៉ឺនដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាលរបួសរបស់អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះទៀតផង។

មកទល់ពេលនេះរបួសរបស់ ចាន់ វឌ្ឍនាកា ក៏បានជាសះស្បើយ ១០០% ហើយបានត្រឡប់ចូលទីលានប្រកួតវិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការសប្បាយរីករាយជាខ្លាំង ហើយក៏សង្ឃឹមថា រូបគេនឹងអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជារក្សាទម្រង់លេងបានល្អដូចដើម ដើម្បីបន្ដរួមចំណែកជួយក្លិប ក៏ដូចជាក្រុមជម្រើសជាតិនាពេលខាងមុខផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031