បរទេស៖ ក្លឹបបាល់ទាត់បិសាច្រហម Manchester United បានធ្លាក់ចេញពីការប្រកួតប្រជែងពានរង្វាន់ Carabao Cup ក្រោយបរាជ័យក្រោមថ្វីជើង Newcastle United ដោយលទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Old Trafford។ យ៉ាងណាមិញក្រោយចប់ការប្រកួតគេបានប្រទះឃើញមានខ្សែបម្រើឆ្នើម Mason Mount ម្នាក់ប៉ុណ្ណោះដែលដើរទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ចុងក្រោយបង្អស់ ដោយរូបគេបានចំណាយពេលដើម្បីដើរសុំទោសដល់អ្នកគាំទ្ររបស់ខ្លួននៅក្នុងកីឡដ្ឋានក្រោយចប់ការប្រកួត៕
Mason Mount was the only Man Utd player to go round and clap the fans.pic.twitter.com/4aJKEr0YjN
— UF (@UtdFaithfuls) November 1, 2023
Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Heerenveen នៅលីកលំដាប់កំពូលរបស់ប្រទេសហូឡង់ ជាផ្លូវការណ៏ជាមួយការចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United និង Arsenal និងចូលមកដឹកនាំក្រុមឈុតធំជាលើកដំបូងក្នុងអាជីព ។ពោលគឺបន្ទាប់ពីកីឡាករវ័យ ៤០ ឆ្នាំរូបនេះបានចូលនិវត្តន៏នៅឆ្នាំ ២០១៩ ក្រោយត្រលប់មកចូលរួមជាមួយអតីតក្លឹបថ្នាលកុមារភាពគឺ Feyenoord និងបន្តដឹកនាំពួកគេក្នុងនាមជំនួយការគ្រូបង្វឹក និង U១៦,១៧ និង ១៩ មុនពេលខ្សែប្រយុទ្ធក្រុមបិសាចទឹកក្រូចហូឡង់សម្រេចចិត្តទៅដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៨ ឆ្នាំនិងចូលកាន់តំណែងដំបូងរបស់គាត់ជាអ្នកចាត់ការនៅក្លឹប Eredivisie Heerenveen ។អត្ថបទកំពុងចាប់អារម្មណ៍៖ Juventus ចែកផ្លូវជាមួយគ្រូបង្វឹកក្រោយជួយក្រុមលើកពាន Coppa Italia បាន ២ថ្ងៃ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធជួរមុខមានជំនាញប្រើប្រាស់ជើងឆ្វេងបានល្អបំផុតរូបនេះបាននិយាយថា “ខ្ញុំចង់បន្តការអភិវឌ្ឍរបស់ខ្ញុំ ហើយតួនាទីជាគ្រូបង្វឹកសមស្របនឹងគោលដៅនោះ។ ដូច្នេះហើយ ខ្ញុំរីករាយនឹងឱកាសដែល Heerenveen ផ្តល់ជូនខ្ញុំ។ ប្រភព:Metro Van Persie (Arsenal) […]