
ម្ចាស់ផ្ទះBournemouthនិងត្រូវបើកទ្វារផ្ទះVitality Stadium ទទួលក្រុមភ្ញៀវហង្សក្រហម Liverpool សម្រាប់ការប្រកួតពានរង្វាន់ EFL ជុំទី៤ នៅវេលាម៉ោង ២និង ៤៥នាទីទាបភ្លឺឈាន ចូលថ្ងៃព្រហស្បត្ត៏ទី ២ វិច្ឆិកា ២០២៣ស្អែកនេះ។ក្រុមBournemouth បានទម្លាក់ Stoke City នៅក្នុងការប្រកួតជុំទី៣ដោយលទ្ធផល២ទល់និង០ ខណៈ Liverpool បានផ្តួល Leicester City ដោយលទ្ធផល ៣ទល់និង១។ ទោះយ៉ាងណា៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ដប្រកួតរបស់ម្ចាស់ផ្ទះមិនល្អប្រសើរទេ ពោលគឺឈ្នះ៤ និងចាញ់២ ខណៈ Liverpool ឈ្នះ៤ចាញ់១និងស្មើ១។
១.ប្រវត្តិជួបគ្នា ជួបគ្នា៩ដងចុងក្រោយគឺ Liverpool ឈ្នះ៨ដងគ្រប់ក្របខណ្ឌប្រកួត Bournemouthឈ្នះតែ១លើគត់គឺនៅខែមិនាដើមឆ្នាំ២០២៣នេះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)ម្ចាស់ផ្ទះអាចមិនមានវត្តមានកីឡាកររហូតដល់ ៧ នាក់សម្រាប់ការប្រកួតទល់និង Liverpool ខណៈ Lewis Cook និងចូលមកលេងក្រោយរងការព្យួរ ៣ ប្រកួត ខណៈ Max Aarons រងរបួសនៅមិនទាន់ច្បាស់ថាចូលលេងពេលទទួលជ័យជម្នះកាលពីថ្ងៃសៅរ៍លើក្រុម Burnley។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Radu; Smith, Zabarnyi, Senesi, Kerkez; Rothwell, Billing; Ouattara, Semenyo, Kluivert; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Liverpool នឹងគ្មាន Ben Doak, Thiago Alcantara, Andy Robertson និង Stefan Bajcetic ខណៈ Luis Diaz និងបន្តអវត្តមានដោយសារឪពុកត្រូវបានចាប់ជម្រិតនៅមាតុភូមិកូឡុំប៊ីកាលពីថ្ងៃសៅរ៏។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kelleher; Gomez, Quansah, Matip, Chambers; Elliott, Endo, Jones; Salah, Nunez, Gakpo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bournemouth ១ : ៣ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



