Close
Featured-Image
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បង្ហាញសុទិដ្ឋិនិយម ចំពោះក្រុមត្រៀមស៊ីហ្គេម លើវិញ្ញាសា VALORANT និង Wild Rift
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានរកឃើញបេក្ខភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចំនួន ២វិញ្ញាសាទៀតហើយ គឺវិញ្ញាសា VALORANT និងវិញ្ញាសា Wild Rift ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះក្រុមជយលាភីលើវិញ្ញាសាទាំងពីរ បន្ទាប់ពីឃើញស្នាដៃពួកគេក្នុងការប្រកួតដ៏ស្វិតស្វាញជាច្រើនវគ្គកន្លងមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឬ Road To Sea Games 32nd ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសហការជាមួយក្រុមហ៊ុន T.Y Media រៀបចំឡើង ក្នុងគោលបំណងសម្រិតសម្រាំងរកធនធានកីឡាករ-កីឡាការិនីឆ្នើម ក៏ដូចជាក្រុមខ្លាំង សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាខែឧសភាខាងមុខ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតជាច្រើនវគ្គ សម្រាប់ជើងឯកវិញ្ញាសា VALORANT បានទៅក្រុម AG E-Sports បន្ទាប់ពីយកឈ្នះក្រុម D-ROAR ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ D-Roar Cybercafe នាថ្ងៃទី០៥ ខែមីនាម្សិលមិញ។ រីឯជើងឯកវិញ្ញាសា Wild Rift បានទៅក្រុម Team Max ក្រោយយកឈ្នះក្រុម Anxiety Crew ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។

ជុំវិញការប្រកួតខាងលើ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានកោតសរសើរ ចំពោះសមត្ថភាពរបស់ក្រុមនីមួយៗ ពិសេសក្រុមជយលាភី AG E-Sports និងក្រុម Team Max ដែលសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន។ យ៉ាងណាក្ដីក្រុមនីមួយៗ នឹងត្រូវឆ្លងកាត់ការប្រកួត Pre-Sea Games ជាលក្ខណៈអន្ដរជាតិម្ដងទៀត មុននឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។

លោកបន្ដថា «សម្រាប់អត្ដពលិករបស់យើង លើវិញ្ញាសា VALORANT គឺយើងសង្ឃឹមច្រើនថា នឹងធ្វើបានល្អ អាចនឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឯវិញ្ញាសា Wild Rift ក៏ដូចគ្នា ព្រោះក្រុមជើងឯកនេះ ក៏ជាក្រុមខ្លាំងមួយដែរ តាមរយៈប្រវត្តិប្រកួតកន្លងមក ដែលធ្លាប់ជួបប្រទេសផ្សេងៗ ទោះមានឈ្នះ-ចាញ់ទៅវិញទៅមក តែសម្រាប់រយៈពេលនៅសល់ ខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើបានកាន់តែល្អ»។

គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានកំណត់វិញ្ញាសាចំនួន ៩ ដាក់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ រួមមានវិញ្ញាសា AK2 ក្រុម និងឯកត្តជន, វិញ្ញាសា PUBG Mobile ក្រុម និងឯកត្តជន, វិញ្ញាសាក្រុមបុរស-នារី Mobile Legends: Bang Bang, វិញ្ញាសាក្រុម Cross Fire, វិញ្ញាសាក្រុម VALORANT និងវិញ្ញាសាក្រុម Wild Rift៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 31 22 7 2 72 30 +42 73
    2 Arsenal 31 17 11 3 56 26 +30 62
    3 Nottingham Forest 31 17 6 8 51 37 +14 57
    4 Chelsea 31 15 8 8 54 37 +17 53
    5 Newcastle United 30 16 5 9 52 39 +13 53
    6 Manchester City 31 15 7 9 57 40 +17 52
    7 Aston Villa 31 14 9 8 46 46 +0 51
    8 Fulham 31 13 9 9 47 42 +5 48
    9 Brighton & Hov… 31 12 11 8 49 47 +2 47
    10 AFC Bournemouth 31 12 9 10 51 40 +11 45
    11 Crystal Palace 30 11 10 9 39 35 +4 43
    12 Brentford 31 12 6 13 51 47 +4 42
    13 Manchester United 31 10 8 13 37 41 -4 38
    14 Tottenham Hotspur 31 11 4 16 58 45 +13 37
    15 Everton 31 7 14 10 33 38 -5 35
    16 West Ham United 31 9 8 14 35 52 -17 35
    17 Wolverhampton Wanderers 31 9 5 17 43 59 -16 32
    18 Ipswich Town 31 4 8 19 31 65 -34 20
    19 Leicester City 31 4 5 22 25 70 -45 17
    20 Southampton 31 2 4 25 23 74 -51 10
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol