Close
Featured-Image
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បង្ហាញសុទិដ្ឋិនិយម ចំពោះក្រុមត្រៀមស៊ីហ្គេម លើវិញ្ញាសា VALORANT និង Wild Rift
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានរកឃើញបេក្ខភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចំនួន ២វិញ្ញាសាទៀតហើយ គឺវិញ្ញាសា VALORANT និងវិញ្ញាសា Wild Rift ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះក្រុមជយលាភីលើវិញ្ញាសាទាំងពីរ បន្ទាប់ពីឃើញស្នាដៃពួកគេក្នុងការប្រកួតដ៏ស្វិតស្វាញជាច្រើនវគ្គកន្លងមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឬ Road To Sea Games 32nd ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសហការជាមួយក្រុមហ៊ុន T.Y Media រៀបចំឡើង ក្នុងគោលបំណងសម្រិតសម្រាំងរកធនធានកីឡាករ-កីឡាការិនីឆ្នើម ក៏ដូចជាក្រុមខ្លាំង សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាខែឧសភាខាងមុខ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតជាច្រើនវគ្គ សម្រាប់ជើងឯកវិញ្ញាសា VALORANT បានទៅក្រុម AG E-Sports បន្ទាប់ពីយកឈ្នះក្រុម D-ROAR ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ D-Roar Cybercafe នាថ្ងៃទី០៥ ខែមីនាម្សិលមិញ។ រីឯជើងឯកវិញ្ញាសា Wild Rift បានទៅក្រុម Team Max ក្រោយយកឈ្នះក្រុម Anxiety Crew ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។

ជុំវិញការប្រកួតខាងលើ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានកោតសរសើរ ចំពោះសមត្ថភាពរបស់ក្រុមនីមួយៗ ពិសេសក្រុមជយលាភី AG E-Sports និងក្រុម Team Max ដែលសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន។ យ៉ាងណាក្ដីក្រុមនីមួយៗ នឹងត្រូវឆ្លងកាត់ការប្រកួត Pre-Sea Games ជាលក្ខណៈអន្ដរជាតិម្ដងទៀត មុននឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។

លោកបន្ដថា «សម្រាប់អត្ដពលិករបស់យើង លើវិញ្ញាសា VALORANT គឺយើងសង្ឃឹមច្រើនថា នឹងធ្វើបានល្អ អាចនឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឯវិញ្ញាសា Wild Rift ក៏ដូចគ្នា ព្រោះក្រុមជើងឯកនេះ ក៏ជាក្រុមខ្លាំងមួយដែរ តាមរយៈប្រវត្តិប្រកួតកន្លងមក ដែលធ្លាប់ជួបប្រទេសផ្សេងៗ ទោះមានឈ្នះ-ចាញ់ទៅវិញទៅមក តែសម្រាប់រយៈពេលនៅសល់ ខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើបានកាន់តែល្អ»។

គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានកំណត់វិញ្ញាសាចំនួន ៩ ដាក់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ រួមមានវិញ្ញាសា AK2 ក្រុម និងឯកត្តជន, វិញ្ញាសា PUBG Mobile ក្រុម និងឯកត្តជន, វិញ្ញាសាក្រុមបុរស-នារី Mobile Legends: Bang Bang, វិញ្ញាសាក្រុម Cross Fire, វិញ្ញាសាក្រុម VALORANT និងវិញ្ញាសាក្រុម Wild Rift៕

អត្ថបទកំពុងចាប់អារម្មណ៍៖
អ្នកគាំទ្រអាចនឹងក្អួតឈាម! ក្រោយដឹងពីមូលហេតុដែល Ramos ពាក់អាវលេខ៩៣
featured image

បរទេស៖ ខ្សែការពារឆ្នើម Sergio Ramos បានជ្រើសរើសអាវលេខ៩៣ នៅក្លឹបថ្មី ដោយសារតែការតែតបាល់បញ្ចូលទីរបស់គាត់សម្រាប់ក្លឹបអធិរាជស Real Madrid ទៅលើក្រុម Atlético de Madrid នៅចុងម៉ោង ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champion League កាលអំឡុងឆ្នាំ ២០១៤ ។ គ្រាប់បាល់នោះជាគ្រាប់បាល់តាមស្មើ ១:១ ទល់នឹង AT Madrid ហើយនៅទីបំផុតក្នុងម៉ោងបន្ថែម ១៥នាទី ២ដង បានធ្វើឲ្យ Real Madrid យកឈ្នះ ៤:១ ក្លាយជាម្ចាស់ជើងឯក UCL 2014 នៅឆ្នាំនោះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Arsenal បើកការចរចារជាមួយនឹងខ្សែប្រយុទ្ធឆ្នើមនៅទឹកដីអេស្ប៉ាញម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 29 21 7 1 69 27 +42 70
    2 Arsenal 29 16 10 3 53 24 +29 58
    3 Nottingham Forest 29 16 6 7 49 35 +14 54
    4 Chelsea 29 14 7 8 53 37 +16 49
    5 Manchester City 29 14 6 9 55 40 +15 48
    6 Newcastle United 28 14 5 9 47 38 +9 47
    7 Brighton & Hov… 29 12 11 6 48 42 +6 47
    8 Fulham 29 12 9 8 43 38 +5 45
    9 Aston Villa 29 12 9 8 41 45 -4 45
    10 AFC Bournemouth 29 12 8 9 48 36 +12 44
    11 Brentford 29 12 5 12 50 45 +5 41
    12 Crystal Palace 28 10 9 9 36 33 +3 39
    13 Manchester United 29 10 7 12 37 40 -3 37
    14 Tottenham Hotspur 29 10 4 15 55 43 +12 34
    15 Everton 29 7 13 9 32 36 -4 34
    16 West Ham United 29 9 7 13 33 49 -16 34
    17 Wolverhampton Wanderers 29 7 5 17 40 58 -18 26
    18 Ipswich Town 29 3 8 18 28 62 -34 17
    19 Leicester City 29 4 5 20 25 65 -40 17
    20 Southampton 29 2 3 24 21 70 -49 9
  • March 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031  
  • Sponsor by 88Bol