
ក្រុមយក្សហូឡង់ដ៏ល្បីល្បាញនិងជាម្ចាស់ជើងឯកលីកកំពូល Ajax ៣៦ដង បានធ្លាក់ទៅបាតតារាង Eredivisie បន្ទាប់ពីពួកគេបានក្រុមម្ចាស់ផៀ្ទះ PSV Eindhoven ក្នុងលទ្ធផល ៥ទល់និង២ កាលពីយប់ថ្ងៃអាទិត្យ ស្របពេលវាជាការបរាជ័យជាលើកទីប្រាំជាប់ៗគ្នាក្នុងក្របខ័ណ្ឌលីកកំពូលកំពូលរបស់ហូឡង់។
ម្ចាស់ជើងឯកដែលធ្លាប់ឈ្នះពានកំពូលក្នុងស្រុក ៣៦ដង និង ឈ្នះជើងឯកចុងក្រោយនៅឆ្នាំ ២០២១-២០២២ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Ten Hagកាលពីថ្ងៃចន្ទ Ajax បានបណ្តេញគ្រូបង្វឹក Maurice Steijn មុនពេលចាញ់ Brighton ២ទល់និង០ ក្នុងការប្រកួត Europa League កាលពីថ្ងៃព្រហស្បតិ៍។
ប្រភព: BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



