អ្នកចាត់ការទូទៅក្រុម Everton លោក Frank Lampard បានលើកឡើងយ៉ាងប្រាកដថារូបលោក មិនខ្លាចក្រុមបញ្ចប់តួនាទីនោះទេ បន្ទាប់ពីត្រូវបាន West Ham ផ្តួលក្នុងលទ្ធផល២ទល់និង០ សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃសៅរ៏។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សមានន័យថាEverton មិនដែលស្គាល់ឈ្នះសោះនៅលីកកំពូលអង់គ្លេសគិតចាប់តាំងពីខែតុលាឆ្នាំមុន ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅតំបន់កាត់ចោលជាមួយចំណាត់ថ្នាក់លេខរៀងទី១៩ ពោលគឺ Everton ប្រកួតចាញ់៦លើក និងស្មើ ២ ដង និងជាប់ជាកំនត់ត្រាដឹកនាំក្រុមចាញ់ច្រើនបំផុតទី២សម្រាប់ក្លឹបនាពេលនេះ។
Lampard វីរបុរសក្រុមតោខៀវChelsea បានបញ្ជាក់ជំហរយ៉ាងងដូច្នេះថាៈ អ្នកចាត់ការក្រុមតោខៀវបានបន្ថែមថាខ្ញុំមិនខ្លាចនិងការបណ្តេញចេញ ទេ ព្រោះខ្ញុំមានមោទនភាពក្នុងការធ្វើការងារនេះ។ ខ្ញុំគ្រាន់តែខំបំពេញការងាររបស់ខ្ញុំក្រោយក្រោកពីដំណេកជារៀងរាល់ថ្ងៃ និង បន្តគិតពីរបៀបដែលយើងដឹកនាំក្រុមអោយ ប្រសើរឡើងជាងនេះ។ ផ្ទុយទៅវិញឆ្លើយតបសំនួរសួរថាលោក Lampard ត្រូវបានបណ្តេញចេញដែររឺទេ? ម្ចាស់ក្លឹប Everton លោក Farhad Moshiriថា :ក្រោយពីពិនិត្យសកម្មភាពដឹកនាំការងាររយៈពេល ១៤ ខែកន្លងមកនេះ មិនអាចធ្វើអត្ថាធិប្បាយបានទេ។ វាមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំទេ។
យ៉ាងណាមិញអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសលោក Lampard បានសារភាពថាក្លឹបស្ថិតក្នុងពេលវេលាដ៏លំបាកនៅទឹកដីGoodision Park ហើយក្នុង អំឡុងពេលនៃទម្រង់លេងមិនល្អរបស់ Everton ក្នុងរយៈពេល ៣ ខែកន្លងមកនេះក្លឹបក៏បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup និង FA Cup នៅជុំទីបីផងដែរ។