
វាជាជំនួបដ៏ធំបំផុតមួយនាកីឡដ្ឋាន Estadi Olimpic Lluis នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង៩និង ១៥នាទីខណៈ ក្រុមម្ចាស់ជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona និងត្រូវស្វាគមន៍ក្រុមភ្ញៀវនិងជាគូប្រជែងដ៏ជូរចត់ក្រុមអធិរាជស Real Madrid។គួរកត់សម្គាល់ថា Barcelonaដែលនៅតែមិនស្គាល់ចាញ់គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ឈរនៅលេខរៀងទី ៣ ក្នុងតារាង ដោយទទួលបាន ២៤ ពិន្ទុពីការប្រកួតបើកឆាក ១០ លើករបស់ពួកគេ ខណៈ Real Madrid ឈរកំពូលតារាងមាន ២៥ ពិន្ទុខណៈ Barcelona ៦ប្រកួតចុងក្រោយនៅ La Liga គឺឈ្នះ៤និងស្មើ២ ខណៈ Real Madrid ឈ្នះ៤ស្មើ១ចាញ់១។
១.ប្រវត្តិជួបគ្នា
Barcelona បានឈ្នះ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Real Madrid គ្របក្របខណ្ឌទាំងអស់ ប៉ុន្តែបានចាញ់ការប្រកួតទល់និង Los Blancos ក្នុងពានរង្វាន់រង្វាន់ Copa del Rey ដោយលទ្ធផល ៤ទល់និង០ ។ Real Madrid បានចាញ់តែមួយប្រកួតក្នុងចំណោម ៨ ប្រកួតក្រៅផ្ទះរបស់ពួកគេក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ក្នុងនោះឈ្នះ ៥ដងលើម្ចាស់ផ្ទះ។
២.ពត៌មានក្រុម Barcelona(ម្ចាស់ផ្ទះ)
-ពត៌មានកីឡាករ ៤-៣-៣
Xavi បានប្រាប់ថាមិនប្រថុយដាក់ខ្សែបម្រើ Pedri សម្រាប់ជំនួប El Clasico ខណៈខ្សែបម្រើជើងចាស់ Gundogan ជាមួយ Oriol Romeu។Inigo Martinez អាចចាប់ផ្តើមជំនួស Andreas Christensen ក្រោយចូលលេងទល់និង At.Bilbao ។កីឡាករវ័យក្មេង Lamine Yamal បានលេង៣០នាទី ពេលជួប At.Bilbao អាចចូលលេងជម្រើសដំបូងនៅថ្ងៃសៅរ៍នេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ter Stegen; Cancelo, Araujo, Martinez, Balde; Gavi, Romeu, Gundogan; Yamal, Lewandowski, Felix
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់
៣.ពត៌មានក្រុមReal Madrid(ភ្ញៀវ)
-ពត៌មានកីឡាករ
ខ្សែបម្រើវ័យក្មេងបារាំង Eduardo Camavinga អាចលេងនៅខ្សែការពារឆ្វេងនៅចុងសប្តាហ៍នេះ ដើម្បីរារាំងដល់ការវាយលុកនៅចំនុចស្លាប។ដៃគូប្រយុទ្ធរួមជាតិប្រេស៊ីលVinicius និង Rodrygo អាចនិងចាប់គូគ្នាសាជាថ្មីខណៈ Joselu នៅបន្តអង្គុយបម្រុង។ខ្សែបម្រើ Toni Kroos និង Aurelien Tchouameni អាចបន្តចូលលេងវិញក្រោយសម្រាកនៅពាក់កណ្តាលសប្តាហ៏។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKepa; Carvajal, Rudiger, Alaba, Camavinga; Valverde, Tchouameni, Kroos; Bellingham; Rodrygo, Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona ១ : ២ Real Madrid
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



