
បរទេស៖ លោក Sheikh Jassim Bin Hamad Al Thani បានផ្ញើនូវលិខិតត្អូញត្អែរមួយច្បាប់ទៅកាន់ក្រុមគ្រួសារ Glazer នេះបើយោងទៅតាមរបាយការណ៍មួយបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ នៅដើមខែតុលានេះ ភាគីខាងកាតាលោក Sheikh Jassim បានសម្រេចចិត្ត ដើរចេញពីការដេញថ្លៃទិញក្លឹប Manchester United ដោយវាបានធ្វើឲ្យមហារសេដ្ឋីអង់គ្លេសលោក Sir Jim Ratchliffe ក្លាយជាបេក្ខភាពឈានមុខគេក្នុងដំណើរការទិញក្លឹប Manchester United ចំនួន២៥ភាគរយពី Glazer។
យ៉ាងណាមិញបើក្រឡែកទៅមើលសំណើររបស់លោក Sheikh Jassim គឺគាត់ចង់ទិញផ្តាច់ភាគហ៊ុនទាំងអស់ពីក្រុមគ្រួសារត្រកូល Glazer តែម្តង ដែលត្រូវបានគេជឿជាក់ថា មានតម្លៃច្រើនជាងតម្លៃទីផ្សារពោលគឺលើស៥ពាន់លានផោនទៅទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាមិញសំណើរទាំងនេះហាក់បីនៅមិនទាន់គ្រប់គ្រាន់សម្រាប់ Glazer ឡើយ ដោយពួកគេនៅតែច្រានចោលវាដដែល។ លោក Ratchliffe និងភាគីក្រុមហ៊ុនរបស់គាត់ INEOS. ត្រូវបានគេរំពឹងថា ចង់ចូលកាន់កាប់គ្រប់ផ្នែកទាំងអស់នៃក្រុម Manchester United ក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ពួកគេជាមួយនឹងដំណើរនៃការចូលកាន់កាប់ក្លឹប។ ហើយយោងទៅតាម SportZone បានចុះផ្សាយថាលោក Sheikh Jassim បានផ្ញើនៅសំបុត្រមួយច្បាប់ទៅកាន់ Glazer ក្រោយពួកគេសម្រេចចិត្តដើរចេញពីការដេញថ្លៃមួយនេះ។ យ៉ាងណាមិញលិខិតមួយនេះមិនត្រូវបានគេដឹងច្បាស់ឡើងក្នុងគោលបំណងអ្វី ប៉ុន្តែយោងទៅតាមមនុស្សដែលជិតស្និតនឹងលោក Jassim បានអះអាងថាលោក Jassim ជឿជាក់១០០ភាគរយថា Glazer មិនដែលចង់លក់ក្រុម Manchester United ហើយមូលហេតុដែលពួកគេប្រកាសដាក់លក់ក្លឹបគឺពួកគេគ្រាន់តែចង់លក់ភាគហ៊ុនមួយភាគតូចរបស់ពួកគេប៉ុណ្ណោះជាមួយនឹងតម្លៃដ៏ថ្លៃលើសពីទីផ្សារទៅទៀត។

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]


