
ម្ចាស់ផ្ទះគឺហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលក្រុមភ្ញៀវជិតខាង និង ជាក្លឹបរួមទីគ្រុង គឺEverton សម្រាប់ការប្រកួត នៅក្របខណ្ឌ EPL នាវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃសៅរ៏័ស្អែកនេះ។ ក្រុមលោក Jurgen Klopp បច្ចុប្បន្នឈរនៅលេខរៀងទី ៤ និង មានគម្លាត ១០ពិន្ទូពីក្រុមគូប្រជែងដែលកំពុងឈរនៅលេខរៀងទី១៦។ សម្រាប់ Liverpool នៅ EPL ៦ប្រកួតចុងក្រោយគឺឈ្នះ៤ និងចាញ់១ស្មើ១ ខណៈ Everton ឈ្នះ២ ចាញ់៣ស្មើ១។
១.ប្រវត្តិជួបគ្នា
Liverpool បានចាញ់តែមួយប្រកួតគត់ក្នុងចំណោម ២៥ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹង Everton ក្នុងក្របខ័ណ្ឌ Premier League ពោលគឺចាញ់ ២ទល់និង០-នៅលើទឹកដីខ្លួនឯងក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
ខ្សែការពារស្លាបឆ្វេង Andy Robertson បានរងរបួសស្មាពេលលេងអោយស្កុតឡែនវគ្គជម្រុះ Euro ២០២៤ និងបន្តអវត្តមានសម្រាប់ការប្រកួតនេះ។
រីឯខ្សែការពារក្រិក Kostas Tsimikas ដែលបង្ហាញទម្រង់លេងបានល្អអោយក្រិកវគ្គជម្រុះ Euro ២០២៤ ដែរនោះអាចជាប់ជម្រើស១១នាក់ដំបូងសម្រាប់ក្រុមលោក Jurgen Klopp។
កីឡាករ Thiago Alcantara, Cody Gakpo, Caoimhin Kelleher និង Stefan Bajcetic នៅតែរងរបួស ខណៈដែល Curtis Jones នៅតែជាប់ពិន័យព្យួរ បន្ទាប់ពីទទួលបានកាតក្រហមពេលលេងចាញ់ Tottenham ដ៏ចម្រូងចម្រាស់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Gravenberch, Mac Allister, Szoboszlai; Salah, Nunez, Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)
Seamus Coleman, Dele Alli និង Andre Gomes នឹងអវត្តមានដោយសាររបួស។ ដូច្នេះលើក Sean Dyche បន្តដាក់កីឡាករដូចដែលធ្លាប់ ដាក់អោយចូលលេងមុនប្រកួតជម្រុះ Euro ២០២៤។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Young, Tarkowski, Branthwaite, Mykolenko; Harrison, Onana, Garner, McNeil; Doucoure; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-4-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៣ : ០ Everton
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



