
ក្រុមរបស់លោក Gareth Southgate ត្រូវការត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ដើម្បីធានាកន្លែងលេងនៅ Euro 2024។ ដោយឡែក Bellingham ជាប់ឈ្មោះជាកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសម្តងទៀត នៅក្នុងជំនួបជាមួយអ៊ីតាលី ខណៈខ្សែប្រយុទ្ធឆ្នើម Harry Kane រកបាន២គ្រាប់ និង Marco Rashford របស់បិសាចក្រហមក៏អាចរកបាន១គ្រាប់ផងដែរ។ ជាលទ្ធផលបញ្ចប់ការប្រកួត តោកំណាចអង់គ្លេសផ្ទួលក្រុមភ្ញៀវអ៊ីតាលី ៣:១ ស្របពេលជ័យជម្នះក្នុងផ្ទះជាលើកដំបូងរបស់អង់គ្លេសទៅលើប្រទេសអ៊ីតាលីចាប់តាំងពីខែវិច្ឆិកាឆ្នាំ ១៩៧៧ ហើយបានបញ្ចប់ការឈ្នះពីរដងក្នុងពូល។ អង់គ្លេសកំពុងឈរកំពូលតារាងក្នុងពូល C ដោយមាន ១៦ពិន្ទុ ខណៈការបរាជ័យរបស់ អ៊ីតាលី ស្ថិតនៅលេខ ៣ ហើយនឹងជួបអ៊ុយក្រែនក្នុងវគ្គជម្រុះចុងក្រោយ ហើយក៏ជាការប្រកួតដែលកំណត់ថា អ៊ីតាលីអាចនឹងមានឈ្មោះលេងនៅពានរង្វាន់ Euro 2024 បានឬក៏យ៉ាងណា៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



