ក្រុមពពកសហ្សង់ទីននឹងបន្តដំណើរវគ្គជម្រុះពានរង្វាន់ World Cup ២០២៦ដោយសម្លឹងរកជ័យជម្នះជាលើកទី ៤ជាប់គ្នានៅពេលពួកគេធ្វើដំណើរទៅធ្វើការប្រកួតជាមួយម្ចាស់ផ្ទះប៉េរូនៅវេលាម៉ោង៩ព្រឹកថ្ងៃពុធនេះ។ម្ចាស់ជើងឯកពិភពលោកក្រោមការដឹកនាំរបស់លោក Lionel Scaloni កំពុងឈរនៅលើកំពូលតារាងក្នុង ចំណោមប្រទេសឡាទីនទាំង១០ដោយមាន ៩ ពិន្ទុ ខណៈប៉េរូបានជួបការលំបាកខ្លាំងដោយដណ្តើមបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ៣លើកដំបូងនិងកំពុង ឈរនៅចំណាត់ថ្នាក់ទី ៩ បន្ទាប់ពីក្រុមបាតតារាងបូលីវី។
១.ប្រវត្តិជួបគ្នា
អាហ្សង់ទីនមិនស្គាល់ចាញ់សោះក្នុងការប្រកួត១៥លើកចុងក្រោយរបស់ពួកគេជាមួយនឹងប៉េរូក្នុងគ្រប់ការប្រកួតទាំងអស់ ដោយការចាញ់លើកមុនរបស់ពួកគេកើតឡើងក្នុងលទ្ធផល២-១ ក្នុងឆ្នាំ១៩៩៧។រីឯការប្រកួត១២លើកចុងក្រោយគឺមិនដែលចាញ់និងឈ្នះរហូតពោលគឺចាញ់តែ១លើកប៉ុណ្ណោះគិតចាប់តាំងពីព្រឹត្តិការណ៏ប្រកួត World Cup ២០២២លើកដំបូងជាមួយ អារ៉ាប៊ីសាអ៊ូឌីត។
២.ពត៌មានក្រុមប៉េរូ(ម្ចាស់ផ្ទះ)
Andy Polo ត្រូវបានប្តូរចេញនៅចន្លោះពេលក្រុមចាញ់ ២-០ ក្រោមថ្វីជើងក្រុម Chile កាលពីលើកមុនអាចបន្តជាប់ជម្រើសដំបូងម្តងទៀត។ខ្សែបម្រើ Andre Carrillo អាចចូលលេងជម្រើស១១នាក់ដំបូងខណៈ Cristopher Gonzales អាចអង្គុយបម្រុងជំនួសវិញ។
។រីឯ ខ្សែប្រយុទ្ធ Paolo Guerrero មានវ័យ៣៩ឆ្នាំទៅហើយនោះអាចជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Gallese; Corzo, Zambrano, Abram, Trauco; Aquino, Yotun; Advincula, Carrillo, Polo; Guerrero
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានក្រុមអាហ្សង់ទីន(ភ្ញៀវ)
ខ្សែប្រយុទ្ធក្រុមFiorentina កីឡាករ Nicolas Gonzalez និងលេងជាកីឡាករបម្រុង ខណៈ Julian Alvarez និងចាប់ដៃគូជាមួយ Lautaro Martinez ដើម្បីគាំទ្រ Messi នៅតំបន់ប្រយុទ្ធជួរមុខ។Rodrigo De Paul ដែលបានចូលលេងក្នុងនាមកីឡាករបម្រុងពេលប៉ះប៉ារ៉ាហ្គាយអាចនិងជាប់ជម្រើសដំបូងសម្រាប់ចាប់ផ្តើមការប្រកួតនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង E Martinez; Molina, Romero, Otamendi, Tagliafico; De Paul, Fernandez, Mac Allister; Messi, L Martinez, Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ប៉េរូ ០ : ២ អាហ្សង់ទីន ។
ប្រភព:sportskeeda&sportsmole