
រជ្ជកាលដឹកនាំរបស់គ្រូបង្វឹកវ័យក្មេងលោក Julian Nagelsmann ជាអ្នកចាត់ការទូទៅរបស់អាល្លឺម៉ង់ បានចាប់ផ្តើម ជាមួយនឹងជ័យជម្នះខណៈដែលម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ Euro ២០២៤ បានផ្តួលសហរដ្ឋអាមេរិក ក្នុង ការប្រកួតមិត្តភាពនៅរាត្រីថ្ងៃសៅរ៏ក្នុងលទ្ធផល ៣ទល់និង១។អតីតខ្សែបម្រើ-ប្រយុទ្ធស្លាប Christian Pulisic របស់ក្រុម Chelsea បច្ចុប្បន្នលេងអោយ AC.Milan មានឪកាសរកបានគ្រាប់បាល់នាំមុខមុន អោយក្រុមម្ចាស់ផ្ទះនៅត្រឹមនាទីទី២៧ បន្ទាប់ពីគ្រាប់បាល់ដំបូងត្រូវបានចាត់ទុកថា Offsideនោះ។ទោះយ៉ាងណាម្ចាស់ជើងឯក World Cup ៤សម័យកាលអាល្លឺម៉ង់មិនមានជាក្រុមងាយស្រួលបំបាក់ដូចមុន ឯណា ខណៈ Ilkay Gundogan (ខ្សែបម្រើBarcelona) និង Niclas Fullkrug (ខ្សែប្រយុទ្ធ Dortmund)និងខ្សែប្រយុទ្ធវ័យក្មេងរបស់ Bayern Munich កីឡាករ Jamal Musiala បានស៊ុតបញ្ចូលទីវាយបកដើម្បីទទួលបានជ័យជំនះយ៉ាងងាយស្រួល នៅនាទីទី ៣៩ ,៥៨ និង ៦១។
Nagelsmann បច្ចុប្បន្នមានវ័យត្រឹមតែ ៣៦ ឆ្នាំត្រូវបានប្រគល់កិច្ចសន្យាដឹកនាំរហូតដល់ខែកក្កដាឆ្នាំ ២០២៤ បន្ទាប់ពីលោក Hansi Flick ត្រូវបានបណ្តេញចេញកាលពីខែកញ្ញា និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល៉ទាត់ឥន្រ្ទីយ៏ដែកអាឡឺម់ង់ ក្រោយចាញ់ជប៉ុនក្នុងជំនួបមិត្តភាព ៤ទល់និង១។ អាល្លឺម៉ង់និងមានការប្រកួតមិត្តភាពជាមួយម៉ិកស៊ិក១ ទៀតផងដែរ នៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ នៅទីក្រុង Philadelphia ។
ប្រភព:BBC
មានវីដេអូ:

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



