(អង់គ្លេស)៖ អ្នកសារព័ត៌មានដ៏ជំនាញលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ចាប់អារម្មណ៍ក្នុងការបង្កើតជម្រើសនៃការទិញខ្សែប្រយុទ្ធដែលខ្ចីជើងពី RB Leipzig កីឡាករ Timo Werner ក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀងទិញជាអចិន្រ្តៃយ៍ ក្នុងតម្លៃ ១៤.៥លានផោន នៅមុនទីផ្សារដោះដូររដូវក្តៅមកដល់។
បន្ទាប់ពីគ្រូបង្វឹកលោក Ange Postecoglou បានឃើញពីទម្រង់មានភាពសមប្រកបមក ក្លឹប Tottenham នឹងចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធ Chelsea វ័យ ២៨ឆ្នាំ រូបនេះមុនយុទ្ធនាការ ២០២៤-២៥។ គួរកត់សម្គាល់ថា Werner ចង់នៅរួមរស់ជាមួយ Tottenham នៅឆ្នាំក្រោយផងដែរ ខណៈដែលរូបគេចង់បានការកោះហៅចូលក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ជាថ្មីម្តងទៀតក្នុងខែមិថុនា៕
ប្រភព៖ SportsMole
(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវបន្តសាកល្បងសមត្ថភាពជាមួយ Tottenham ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕ ប្រភព៖ SportsMole