
ខ្សែប្រយុទ្ធក្រុមAston Villa កីឡាករ Ollie Watkins មានឪកសារកបានគ្រាប់បាល់ជ័យជំនះ បន្ទាប់ពីការស៊ុតបាល់ជើងឆ្វេង របស់ខ្សែបម្រើ Man.City គឺកីឡាករ Jack Grealish ខណៈអង់គ្លេសបានផ្តួលក្រុមអូស្រ្តាលីក្នុងលទ្ធផល១ ទល់និង ០ ក្នុងជំនួបមិត្តភាពនៅកីឡដ្ឋាន Wembley។វាជាការបញ្ចប់ទីដ៏ងាយស្រួលខណៈ Watkins អាចគិតថាខ្លួនមិនមានសំណាងក្នុងការរកគ្រាប់បាល់បន្ទាប់ពីការប្រឹងប្រែងក្នុងតង់ទី ១ ស៊ុតបាល់ប៉ះបង្គោលទី ។វាក៏ចាត់ទុកថាជាពេលវេលាដ៏សំខាន់សម្រាប់កីឡាករវ័យ ២៧ ឆ្នាំ ក្រោយបន្តកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំនៅទឹកដី Villa Park និងបានបង្ហាញទម្រងលេងដ៏ល្អសម្រាប់ក្រុមចាប់តាំងពីដើមរដូវកាល។
វីដេអូ: អង់គ្លេស & អូស្រ្តាលី

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



