
ខ្សែការពារកណ្តាលក្រុមបិសាចក្រហម Man.Utd កីឡាករ Harry Maguire បានលើកឡើងថាខ្លួនចាំបាច់និងត្រូវធ្វើការជជែក គ្នាពីដំណោះស្រាយមួយជាមួយថ្នាក់ដឹកនាំក្រុម ប្រសិនរូបគេត្រូវបានផ្តល់ឪកាសចូលលេងបានតែ១ប្រកួតប៉ុណ្ណោះនៅរៀងរាល់១ខែនោះ ។គួរកត់សម្គាល់ថាកីឡាករវ័យ ៣០ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានធ្លាក់ទម្រង់លេងនិង បាត់បង់តួនាទីប្រធានក្រុម Man United ក្រោយការមកដល់របស់ Lisandro Martinez, Raphael Varane ខណៈ Victor Lindelof ជាបេក្ខភាពជំនួសរូបគេរៀងរាល់ពេលគ្រូបង្វឹក Erik ten Hag ដាក់អោយMaguire លេងជាកីឡាករបម្រុង នោះ។
ទោះយ៉ាងណាបច្ចុប្បន្ន Martinez កំពុងនៅក្រៅទីលានប្រគយតរយៈពេលយូរ ក្រោយពីទទួលការវះកាត់ប្រអប់ជើងលើកទីពីរនៅឆ្នាំនេះ ខណៈ Varane បានអវត្តមានពេលប្រកួតជាមួយ Brentford កាលពីចុងសប្តាហ៍មុន ដោយសាររបួស។ដូច្នេះរង់ចាំមើលថាតើលោក Ten Hag និង អនុញ្ញាតឱ្យ Maguire ចូលលេងការប្រកួតបន្ទាប់បានច្រើនជាង១ដងរឺយ៉ាងណានោះ រៀងរាល់រយៈពេល១ខែ ខណៈការប្រកួតបន្ទាប់គឺជាមួយម្ចាស់ផ្ទះ Sheffield Utd។
ប្រភព:sportsmole
វីដេអូ:

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano


