
ក្លឹបនៅលីកលំដាប់ទីពីរអង់គ្លេសគឺ Birmingham City បានសម្រេចតែងតាំងវីរបុរសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney ជាអ្នកចាត់ការថ្មីរបស់ពួកគេ។ មានន័យថាអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៧ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបនៅក្របខណ្ឌ Championship ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ។គួរបញ្ជាក់ថា Rooney បានចូលមកជំនួសដំណែងគ្រូបង្វឹកលោក John Eustace ដែលត្រូវបានក្លឹបបញ្ចប់តំណែងកាលពីថ្ងៃច័ន្ទបន្ទាប់ពីការដឹកនាំក្រុមបានរយៈពេល ១៥ ខែ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សការតែងតាំងអតីតខ្សែប្រយុទ្ធ Everton និង Man United គឺជាការផ្លាស់ប្តូរអ្នកគ្រប់គ្រងលើកដំបូងដែលធ្វើឡើងដោយម្ចាស់ក្លឹបថ្មីគឺ Shelby Companies Limited ចាប់តាំងពីពួកគេបានចូលមកដឹកនាំក្រុមក្នុងខែកក្កដា។Rooney នឹងបន្តរួមការងារដោយជំនួយការរបស់គាត់គឺអតីតខ្សែការពារ Ashley Cole និងសហសេវិកចាស់របស់គាត់ John O’Shea ដែលមានបទពិសោធន៏ធ្លាប់ជាជំនួយការគ្រូបង្វឹកនៃក្រុមជម្រើសជាតិក្រុមសាធារណៈរដ្ឋអៀរឡង់។ជាមួយគ្នានេះផងដែរលោក Carl Robinson និង Pete Shuttleworth ក៏នឹងក្លាយជាផ្នែកមួយនៃជំនួយការគ្រូបង្វឹក Rooney បន្ទាប់ពីអ្នកទាំងពីរបានរួមការងារគ្នានៅ DC United ។វានឹងក្លាយជាការងារទីបីរបស់ Rooney ក្នុងការដឹកនាំក្លឹបអាជីពក្រោយដឹកនាំ Derby County និង Middlesbrough ។
ប្រភព:BBC
វីដេអូ:

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



