
ជាថ្មីម្តងទៀតខ្សែបម្រើស្លាប Jadon Sancho បានបង្ហាញអារម្មណ៏មិនសប្បាយចិត្តជាមួយក្រុមប្រឹក្សាភិបាលក្លឹប និងគ្រូបង្គោលលោក Erik ten Hag ចំពោះទង្វើដែលរូបលោកធ្វើដាក់ខ្លួន និង Antony គឺខុសគ្នាស្រលះ និងមានភាពលំអៀង។មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលបានរងបទចោតប្រកានបានប្រើប្រាស់អំពើហិង្សាដាក់មិត្តស្រីដែលផ្ទុយពីរូបគេដែលខ្លួនមានបញ្ហាត្រឹមតែផ្ទៃក្នុងជាមួយនិងក្លឹបប៉ុណ្ណោះ។កីឡាករអន្តរជាតិអង់គ្លេស Sancho រំពឹងថានឹងចាកចេញពីក្រុម Man។ United ក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា បន្ទាប់ពីមានជម្លោះ និងមិនត្រូវបានអោយតម្លៃចូលលេងជាមួយអ្នកចាត់ការ Erik ten Hag ។ កីឡាករវ័យ ២៣ឆ្នាំត្រូវបានហាមប្រាមពីការហ្វឹកហាត់ជាមួយក្រុមដំបូង និងពីការចូលរួមក្នុងការប្រកួតផ្លូវការពីសំណាក់ក្រុមម្ចាស់ជើងឯក២០សម័យតែម្តង។
ធ្លាប់ឆ្លើយតបនិងបញ្ហានេះគ្រូបង្វឹកសញ្ជាតិហូឡង់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកន្លងមកថាៈ ត្រឹមតែពាក្យខ្ញុំសុំទោស១ម៉ាត់គាត់មិនអាចនិយាយចេញមកបាន ដូច្នេះយើងមិនបានចាត់ទុកគាត់ជាផ្នែកមួយនៃក្រុមនោះឡើយ។ទោះយ៉ាងណាសម្រាប់អតីតកីឡាករDortmund និងធ្លាប់ជាយុវជនដែករីកចំរើនលូតលាស់នៅក្លឹប Man.Cityនៅតែយល់ថាទង្វើរបស់ខ្លួនមិនមានកំហុសអ្វីដែលត្រូវសុំទោស ព្រោះគ្រាន់តែត្រូវបានរងការចោតប្រកាន់ថាខ្លួនហ្វឹកហាត់មិនទាន់បានកម្រិតរបស់គ្រូបង្វឹកត្រូវការនោះ ហើយមូលហេតុនេះកាន់តែធ្វើអោយទំនាក់ទំនងរវាង Sancho និងគ្រូបង្វឹកកាន់តែអាក្រក់ទៅៗ។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



