
បរទេស៖ Jadon Sancho អាចនឹងមានលទ្ធភាពនៅក្លឹប Manchester United បានយូរជាងគ្រូបង្វឹកគឺ Ten Hag ក្រោយពីបុរសសញ្ជាតិហូឡង់រូបនេះកំពុងស្ថិតក្នុងសម្ពាធ ក្រោយធ្វើមិនសូវបានល្អឡើយនៅរដូវកាលនេះ។ នៅយប់ថ្ងៃអង្គារ Man Utd បានបរាជ័យក្រោមថ្វីជើងក្រុម Galatasaray ដោយលទ្ធផល ៣-២ ក្នុងពានរង្វាន់ UEFA Champions League ដែលធ្វើកៅអីរបស់លោក Ten Hag ស្ថិតក្នុងកម្តៅជាខ្លាំង ខណៈបច្ចុប្បន្នលោក Erik Ten Hag ត្រូវបានគេរំពឹងថា អាចជាគ្រូបង្វឹកទី២នៅក្របខណ្ឌ Premier League ដែលត្រូវបានក្លឹបបញ្ចប់តំណែងបន្ទាប់ពីលោក Paul Heckingbottom ។
មានរបាយការណ៍នៅក្នុងសប្តាហ៍នេះថា Sancho ទំនងជាអាចចាកចេញពី Old Trafford នៅខែមករា ប្រសិនរូបគេនឹងតែរឹងមិនព្រមសុំទោសទៅកាន់គ្រូបង្វឹកគឺលោក Erik Ten Hag ។ ជាមួយនឹងទម្រង់លេងបច្ចុប្បន្នរបស់ Man Utd លោក Ten Hag អាចនឹងត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីស្រោចស្រង់តំណែងរបស់ ព្រោះបើមិនដូច្នោះទេក្លឹប Man Utd អាចនឹងសម្រេចចិត្តបញ្ចប់តំណែងរបស់លោកតែម្តង ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



