
ជំនួបរវាងម្ចាស់ផ្ទះ Borussia Dortmund និងក្រុមភ្ញៀវ AC Milan នៅកីឡដ្ឋាន Signal Iduna Park វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ក្នុងពូល F ។វាគគឺជាការសម្លឹងចង់ឈ្នះពានរ Champions League ជាលើកដំបូងរបស់ពួកគេ ពោលគឺក្រោយពីក្រុមរបស់លោក Edin Terzic បានចាញ់ក្រុម Paris Saint-Germain ក្នុងលទ្ធផល ២ទល់និង០ នៅថ្ងៃប្រកួតជើងទីមួយ ខណៈAC.Milanខ្ជះខ្ជាយឪកាសជាច្រើនដោយបានត្រឹមតែប្រកួតស្មើ 0-0 ជាមួយ Newcastle United។សម្រាប់ ៦ប្រកួតដំបូងគ្រប់ក្របខណ្ឌប្រកួត របស់Dortmund គឺស្មើ២ឈ្នះ៣ និងចាញ់១ ខណៈ AC.Milan ឈ្នះ៤ស្មើ១និងចាញ់១។
១.ប្រវត្តិជួបគ្នា
Borussia Dortmund មានប្រៀបលើក្រុម AC Milan បន្តិច ហើយបានឈ្នះបីប្រកួតក្នុងចំណោម ៥ ប្រកួតដែលលេងរវាងក្រុមទាំងពីរ ។ ការជួបគ្នាលើកចុងក្រោយរវាងក្រុមទាំងពីរក្នុងពានរង្វាន់ UEFA Champions League បានធ្វើឡើងក្នុងរដូវកាល ២០០២-២០០៣ ដោយក្រុមទាំងពីរបានយកឈ្នះក្រៅដីដោយលទ្ធផល១ទល់និង០ដូចគ្នា ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Thomas Meunier និង Mateu Morey ទាំងពីរនាក់និងអវត្តមាន ខណៈ Marcel Sabitzer ក៏នៅជាមន្ទិលសម្រាប់ក្រុមម្ចាស់ផ្ទះផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Bensebaini; Ozcan, Can, Brandt; Malen, Fullkrug, Adeyemi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)
Milan នឹងអវត្តមានកីឡាករ៥នាក់សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ខណៈ Christian Pulisic អាចបន្តជាប់ជម្រើស១១នាកដ់ំបូងលេងទល់និង អតីតក្លឹបរបស់ខ្លួនជំនួស Samuel Chukwueze បន្ទាប់ពីការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Lazio នៅចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Tomori, Thiaw, Hernandez; Musah, Reijnders, Pobega; Pulisic, Giroud, Leao
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Dortmund ២:១ AC.Milan
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



