Close
Featured-Image
លេចលឺក្តែងៗតែមិនដែលបាន! Man Utd មានគោលដៅចម្បងម្នាក់ទៀត ដើម្បីជំនួស Maguire
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ទីបំផុតក្លឹបបិសាចក្រហម Manchester United អាចចុះហត្ថលេខាលើខ្សែការពារ Jean-Clair Todibo របស់ក្លឹប Nice នៅក្នុងទីផ្សារដោះដូរកីឡាករ នាខែមករាខាងមុខ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ Todibo បានក្លាយជាគោលដៅខ្សែការពារដ៏ចម្បងរបស់លោក Erik ten Hag នៅពេលដែលអនាគត Harry Maguire នឹងត្រូវផ្លាស់ទៅកាន់ក្រុម West Ham ។ បើទោះបីជាយ៉ាងនេះក្តី ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះ ចង់ស្នាក់នៅក្លឹបខ្លួនបន្ត ហើយបានថ្លែងទៅកាន់សារព័ត៌មាន L’Equipe ថា៖

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jean-Clair Todibo: Three things to know about Leicester City transfer target

  • «វាច្បាស់ណាស់ថាក្លឹបនឹងមិនលក់ខ្ញុំនៅរដូវក្តៅនេះទេ។ ខ្ញុំ​បាន​គិត​យ៉ាងស៊ី​ជម្រៅ ហើយ​ខ្ញុំក៏​នៅ​ស្ងៀម។ ខ្ញុំ​មិន​​ចង់​សម្រេចចិត្ត​ខុសនោះទេ»
  • «ខ្ញុំក៏មិនរំពឹងថា ខ្ញុំផ្ទេរទៅ United ពេញលេញដែរ»
  • «តើអ្នករំពឹងអ្វីពីខ្ញុំ? ហេតុអ្វីបានជាខ្ញុំចុះហត្ថលេខា?»
  • «អ្នកមិនគួរមកដល់ក្លឹប ហើយសួរមកកាន់ខ្ញុំដោយផ្ទាល់បែបនេះឡើយ»
  • «ខ្ញុំដឹងពីអ្វីដែលខ្ញុំមាននៅទីក្រុង Nice ដូច្នេះហេតុអ្វីខ្ញុំត្រូវចាកចេញ? ខ្ញុំបាននិយាយច្បាស់រួចមកហើយ»

Jean-Clair Todibo completes move to Nice from Barcelona

គូសបញ្ជាក់ដែរថា លោក Romano បានអះអាងថា United នៅចង់បន្តការចាប់អារម្មណ៍របស់ពួកគេលើ Todibo ហើយបានថ្លែងនៅលើបណ្តាញ YouTube បន្ថែមថា៖

  • «កត្តាសំខាន់សម្រាប់ Manchester United ក្នុងឆ្នាំ ២០២៤ គឺជាខ្សែការពារកណ្តាល»
  • «ក្នុងរដូវក្តៅ ពួកគេបានគិតពីកីឡាករពីរនាក់ជាពិសេស ដែល Benjamin Pavard គឺជាគោលដៅមួយ ប៉ុន្តែបានចូលរួមជាមួយ Inter។ ចំណែកឯ Jean-Clair Todibo ជាខ្សែការពារកណ្តាលរបស់ Nice ដែលកំពុងឡើងជើងខ្លាំង»

ប្រភព៖ sportbible

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031