Man. United មានបំណងចង់ស្តារមុខមាត់ក្រោយការបរាជ័យក្នុងផ្ទះដ៏អាក្រក់នាក្របខ័ណ្ឌ Premier League នៅពេលពួកគេបន្តយុទ្ធនាការវគ្គចែកពូល Champions League ទល់នឹងក្លឹបយក្សតួគី Galatasaray នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធវេលាម៉ោង២រំលងអធ្រាតថ្ងៃទី៤ តុលា ២០២៣នេះគួរបញ្ចាក់ថាក្រុមបិសាចក្រហមបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុមភ្ញៀវ Crystal Palace ក្នុងលីគកាលពីថ្ងៃសៅរ៍ ខណៈ Galatasaray បានទទួលជ័យជំនះក្នុងលទ្ធផល ២ទល់និង១លើក្រុម Ankaragucu ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសទួរគី និងបានធ្វើឱ្យពួកគេឈរនៅលើកំពូលតារាង។ មានន័យថា ៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌ ប្រកួត Man.Utd ឈ្នះ២និង ចាញ់៤ ខណៈ Galatasaray ធ្វើបានល្អណាស់ដោយឈ្នះ៥និងស្មើ១។១.ប្រវត្តិជួបគ្នា Manchester United ឈ្នះ២ ចាញ់១ និងស្មើ៣ក្នុងចំណោមការជួបគ្នា៦លើករបស់ពួកគេជាមួយ Galatasaray មកទល់ពេលនេះ។
Galatasaray រកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការជួបគ្នា៥លើកចុងក្រោយរបស់ពួកគេជាមួយ Manchester United។Man. Uniteសម្រាប់ Man.Utd ចាប់ផ្តើមរដូវកាលនេះមិនបានល្អេដោយរបូតគ្រាប់បាល់ចំនួន ១៣ គ្រាប់ក្នុងការប្រកួតចំនួន ៧ លើកចុងក្រោយរបស់ពួកគេក្នុងគ្រប់ក្របខណ្ឌប្រកួតទាំងអស់។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Sergio Reguilon អាចនិងត្រលប់លេងនៅខ្សែការពារឆ្វេង ហើយ Sofyan Amrabat អាចទៅលេងនៅតំបន់កណ្តាល។សម្រាប់ Antony ត្រលប់មកហ្វឹកហាត់វិញតែឪកាសចូលលេងមិនទាន់ប្រាកដ ទោះយ៉ាងណា Aaron Wan-Bissaka, Luke Shaw, Kobbie Mainoo, Tyrell Malacia, Lisandro Martinez និង Jadon Sancho អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot, Varane, Lindelof, Reguilon; Casemiro, Amrabat; Fernandes, Mount, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Kazimcan Karatas អវត្តមាន ខណៈ Hakim Ziyech នឹងត្រូវវាយតម្លៃពីកាយសម្បទា។ អតីតកីឡាកររបស់ក្រុម Man.United កីឡាករWilfried Zaha អាចលេងប្រយុទ្ធស្លាបខាងស្ដាំ ប្រសិន Ziyech ខកខាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងuslera; Boey, Sanchez, Bardakci, Angelino; Torreira, Demirbay; Zaha, Mertens, Akturkoglu; Icardi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.Utd ២ :១ Galatasaray
ប្រភព:whoscored &sportskeeda&sportsmole
ក្រុមម្ចាស់ផ្ទះ Southampton និងត្រូវបើកទ្វារផ្ទះSt.Maryដើម្បីស្វាគមន៍ជើងខ្លាំងកំពូលតារាង Liverpool សម្រាប់ Southampton ការប្រកួតចុងក្រោយចាញ់ Wolverhampton ២ទល់និង០ ខណៈLiverpool បានផ្តួល Aston VIlla ២ទល់និង០។សម្រាប់ក្រុមម្ចាស់ផ្ទះការប្រកួតនៅលីកកំពូលអង់គ្លេសគឺឈ្នះតែ១លើកគត់ដោយក្នុងនោះចាញ់៥ដងបច្ចុប្បន្នឈរនៅលេខរៀងទី២០បាតតារាង ខណៈ Liverpool ឈ្នះ៥និងស្មើ១ពីការប្រកួត៦លើកចុងក្រោយនិងកំពុងឈរនៅលេខរៀងទី១។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool សម្លឹងចង់ផ្តួល Southampton ដើម្បីរក្សាការនាំមុខតារាង EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយLiverpool ឈ្នះ៤ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់ Liverpoolយកឈ្នះដោយលទ្ធផល ៤ទល់និង០នៅទឹកដី Anfield។ ២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Southampton Southampton ប្រឈមអវត្តមានខ្សែការពារចំនួនពីរដែលជាពេលវេលាដ៏អាក្រក់បំផុតខណៈអ្នកចាំទី Aaron Ramsdale (ម្រាមដៃ) និង Jan Bednarek (ជង្គង់) និងកំពុងប្រឈមនឹងអវត្តមានជាច្រើនសប្តាហ៍។កីឡាករដែលនិងអវត្តមានរយៈពេលវែងគឺ Gavin Bazunu (សរសៃពួរសាច់ដុំ), Ross Stewart (សរសៃពួរ) និង William […]