Spurs នឹងថ្កោលទោសចំពោះប្រព័ន្ធផ្សព្វផ្សាយឬបុគ្គលណា ដែលរើសអើងជាតិសាសន៍លើខ្សែការពាររូបនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs បានថ្កោលទោសលើការរើសអើងជាតិសាសន៍ដែលសំដៅទៅលើខ្សែការពារ Destiny Udogie នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីជ័យជម្នះរបស់ Spurs ក្នុងលទ្ធផល ២:១ ទៅលើក្រុមហង្សក្រហម Liverpool កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្លឹប Tottenham បាននិយាយប្រាប់សារព័ត៌មានថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- «យើងមានការស្អប់ខ្ពើម ចំពោះសាររើសអើងជាតិសាសន៍ ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើការវាយប្រហារសំដៅទៅខ្សែការពារ Destiny Udogie បន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយ Liverpool»។
- «ពួកយើងឈរនៅខាង Destiny Udogie ជានិច្ច»។
- «ខណៈពួកយើងក៏បានសហការណ៍ជាមួយ Premier League ប្រសិនបើអាចធ្វើទៅបាន ដើម្បីចាត់វិធានការប្រឆាំងនឹងបុគ្គលណាមួយ ដែលយើងអាចកំណត់អត្តសញ្ញាណបាន»។

ទន្ទឹមនឹងនេះ Liverpool ក៏បានចូលរួមសហការណ៍ជាមួយ Spurs ផងដែរ សម្រាប់ស្វែងរកបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលបានប្រព្រឹត្តអំពើរើសអើងជាតិសាសន៍មកលើ Udogie ខណៈការរើសអើងនេះមិនមែនទើបតែកើតឡើងនោះទេ ពោលគឺមានច្រើនករណីមកហើយ៕

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣
Article Tags
Related Articles
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs បានថ្កោលទោសលើការរើសអើងជាតិសាសន៍ដែលសំដៅទៅលើខ្សែការពារ Destiny Udogie នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីជ័យជម្នះរបស់ Spurs ក្នុងលទ្ធផល ២:១ ទៅលើក្រុមហង្សក្រហម Liverpool កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្លឹប Tottenham បាននិយាយប្រាប់សារព័ត៌មានថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- «យើងមានការស្អប់ខ្ពើម ចំពោះសាររើសអើងជាតិសាសន៍ ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើការវាយប្រហារសំដៅទៅខ្សែការពារ Destiny Udogie បន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយ Liverpool»។