
Real Madrid មានបំណងចង់បាន ២១ ពិន្ទុពីការប្រកួតបើកឆាកចំនួន ៨ ដងរបស់ពួកគេនៅក្របខណ្ឌ La Liga ខណៈក្រុមយក្សអេស្បាញនិងត្រូវធ្វើដំណើរទៅជួប Girona នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ១១: ៣០នាទីយប់នេះ។សម្រាប់ ក្រុមលោក Carlo Ancelloti បានទទួលជ័យជំនះ ២ទល់និង០ លើ Las Palmas កាលពីថ្ងៃពុធខណៈGirona បន្តទម្រង់លេងដ៏ល្អរបស់ពួកគេដោយយកឈ្នះ Villarreal ២-១ នៅយប់ដូចគ្នានោះ។ សម្រាប់ Girona ៦ប្រកួតចាប់ផ្តើមនៅ La Liga មិនដែលចាញ់សោះ ខណៈ Real Madrid ឈ្នះ៥ដង និងចាញ់ At.Madrid តែ១លើកគត់។
២.ប្រវត្តិជួបគ្នា
Girona ឈ្នះ ៣ ប្រកួតក្នុងចំណោម ៦ ប្រកួតទល់នឹង Real Madrid នៅ La Liga ខណៈReal Madrid បានឈ្នះតែមួយប្រកួតគត់
ក្នុងចំណោមបីប្រកួតក្រៅផ្ទះរបស់ពួកគេទល់នឹង Girona ក្នុង La Liga ដោយជ័យជម្នះតែមួយគត់របស់ពួកគេកើតឡើងដោយ
ពិន្ទុ 4-1 ក្នុងឆ្នាំ ២០១៨ ។
៣.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
មិនមានកីឡាកររូបណាដែលមានបញ្ហាត្រូវប្តូរជំនួស រឺ មិនមានវត្តមាននោះទេសម្រាប់ក្រុម Geronaុំ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Gazzaniga; A Martinez, E Garcia, D Lopez, Gutierrez; Tsygankov, Herrera, A Garcia, Martin, Savio; Dovbyk
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៤.ពត៌មានក្រុម(ភ្ញៀវ)
Antonio Rudiger និង David Alaba នឹងមិនអាចចូលលេងបានដោយសាររបួស។ Nacho និង Carvajal នឹងត្រូវបំពេញបន្ថែម ខណៈដែលវិបត្តិរបួសរបស់ Real នៅតែបន្ត។Vinicius Junior គួរតែត្រលប់ទៅជម្រើស១១នាក់ដំបូងវិញ ខណៈ Fran Garcia និង Jude Bellingham ត្រៀមចូលលេងជម្រើស១១នាក់ដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kepa; Carvajal, Rudiger, Nacho, F Garcia; Valverde, Tchouameni, Camavinga; Bellingham; Vinicius, Rodrygo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Gerona ១:២ Real Madrid
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



