
ក្រុមមិនទាន់ស្គាល់ចាញ់នៅក្របខណ្ឌ EPL គឺម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur និងត្រៀមធ្វើការប្រកួតជាមួយក្រុមមិនដែលចាញ់ដូចគ្នា Liverpool នៅក្របខណ្ឌ Premier League វេលាម៉ោង ៩យប់ថ្ងៃសៅរ៏នេះនាកីឡដ្នាននៅទីក្រុងឡុងដ៍ភាគខាងជើង។ Tottenham បានចែកគ្នាត្រឹម១ពិន្ទុជាមួយគូប្រកួតដ៏ជូរចត់គឺកាំភ្លើង Arsenal កាលពីចុងសប្តាហ៍មុន ខណៈ Liverpool បានយកឈ្នះលើ Leicester City ៣ទល់និង១ក្នុងពានរង្វាន់ EFL Cup នៅពាក់កណ្តាលសប្តាហ៏។
១.ប្រវត្តិជួបគ្នា: Tottenham Hotspur បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ២១ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League ដោយលទ្ធផល ៤ទល់និង១ ក្នុងឆ្នាំ ២០១៧ ។ Liverpool របូតគ្រាប់បាល់រៀងរាល់១គ្រាប់នៅ២ប្រកួតចុងក្រោយប៉ុន្តែនៅតែអាចឈ្នះការប្រកួតនៅក្រៅផ្ទះទាំងពីរប្រកួតនោះបាន។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Tottenham មិនមានកំលាំងពេញលេញដើម្បីត្រៀមច្បាំងជាមួយ Liverpool ទោះយ៉ាងណាJames Maddison ត្រៀមចូលលេងតែ Brennan Johnson មិនទាន់ច្បាស់ក្រោយរងរបួសកាលពីថ្ងៃអាទិត្យមុនជាមួយ Arsenal។ ក្រៅពីនោះនៅមានដូចជាIvan Perisic, Ryan Sessegnon, Bryan Gil និង Rodrigo Bentancur សុទ្ធតែអវត្តមានទាំងអស់ដោយសាររបួស។ដូច្នេះគ្រូបង្វឹកលោក Ange Postecoglou អាចធ្វើការផ្លាស់ប្តូរដោយដាក់អោយកីឡាករ Manor Solomon ចាប់ផ្តើមនៅខាងឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Porro, Romero, Van de Ven, Udogie; Sarr, Bissouma; Kulusevski, Maddison, Son; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Trent Alexander-Arnold នៅតែជាមន្ទិលសម្រាប់ក្រុមភ្ញៀវ ខណៈ Thiago Alcantara នៅតែអវត្តមាន។ លោក Jurgen Klopp បានធ្វើការផ្លាស់ប្តូរកីឡាករ ដល់ទៅ១០រូប ពីក្រុមដែលបានចាប់ផ្តើមការទទួលជ័យជម្នះលើក្រុម West Ham កាលពីចុងសប្តាហ៍មុនសម្រាប់ជំនួប Carabao Cup នៅថ្ងៃពុធ។ទោះយ៉ាងណាមានកីឡាករ Curtis Jones តែមួយគត់ដែលចាប់ផ្តើមការប្រកួតទាំងពីរនោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Gomez, Matip, Van Dijk, Robertson; Szoboszlai, Mac Allister, Jones; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ១: ២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



