
ក្រោយផ្តួលក្រុម Lincoln កាលពីពាក់កណ្តាលសប្តាហ៍ដើម្បីឈានទៅជុំទី៤ពានរង្វាន់ Carabao Cup រួចមកក្រុមញញួរដែក West Ham និងត្រូវបើកទ្វារកីឡាដ្ឋានទទួល ក្រុមរហស្សនាមដាវពីរ Sheffield Utd សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅវេលាម៉ោង ៩យប់ថ្ងៃសៅរ៏នេះនាកីឡដ្ឋាន London Stadium។ សម្រាប់ West Ham Utd ៦ប្រកួតចុងក្រោយ នៅលីកកំពូលអង់គ្លេសគឺឈ្នះ៣ស្មើ១និងចាញ់២ ខណៈ Sheffield Utd ប្រកួត៦ដងចាញ់១ស្មើ៥។
២.ប្រវត្តិជួបគ្នា
ជួបគ្នា១០ប្រកួតចុងក្រោយក្នុងផ្ទះគឺ West Ham មិនដែលចាញ់ Sheffield Utd ទេ។ សម្រាប់ Sheffield Utd ៥ប្រកួតចុងក្រោយនៅ EPL របូតគ្រាប់បាល់យ៉ាងតិច២គ្រាប់រៀងរាល់ការប្រកួត។ ជួបគ្នា២ដងចុងក្រោយនៅរដូវកាល២០២០-២០២១គឺ West Ham បានផ្តួលពួកគេទាំងពីរលើកក្នុងលទ្ធផលសរុប ៤:0។
៣.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
មានតែខ្សែការពារស្លាបឆ្វេង Aaron Cresswell តែម្នាក់គត់ដែលអវត្តមានសម្រាប់ក្រុមដោយសាររបួសសរសៃពួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Aguerd, Emerson; Soucek, Alvarez; Bowen, Ward-Prowse, Benrahma; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.ពត៌មានក្រុម(ភ្ញៀវ)
Sheffield United មិនមានវត្តមានកីឡាកររហូតដល់ទៅប្រាំបីនាក់សម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន London Stadium ប៉ុន្តែខ្សែប្រយុទ្ធ Oliver McBurnie បានបញ្ចប់បម្រាមនិងត្រៀមវិលត្រឡប់មកជួយក្រុមវិញបាន។ទោះយ៉ាងណាគ្រូបង្វឹក Paul Heckingbottom អាចធ្វើការផ្លាស់កីឡាករមួយចំនួនក្រោយត្រូវ Newcastle លត់ ទក់សាច់ ៨ទល់និង០។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFoderingham; Ahmedhodzic, Basham, Egan; Baldock, Souza, Norwood, Hamer, Larouci; Archer, McBurnie
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៥.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ៣:០ Sheffield Utd
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



