
ក្រោយទម្លាក់ Crystal Palace ឆ្លងផុតទៅជុំទីបួនពានរង្វាន់ EFL Cup ជាបន្តទៀតរួចមក ជាថ្មីម្តងទៀត ក្រុមបិសាចក្រហម Man. United និងត្រូវជួបជាមួយក្រុម Crystal Palace ជាថ្មីម្តងទៀតនៅទឹកដី Old Trafford សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៩យប់ថ្ងៃសៅរ៍នេះបន្តទៀត។
សម្រាប់ Man.Utd ក្រោយផ្តួល Crystal Palace ក្នុងលទ្ធផល ៣ទល់និង០ កាលពីពាក់កណ្តាលសប្តាហ៍រួចមក ក្រុមលោក Erik Ten Hag មានបំណងចង់ទទួលជ័យជម្នះជាលើកទីបីរបស់ពួកគេជាប់ៗគ្នាគ្របក្របខណ្ឌប្រកួតទាំងអស់។ ទោះយ៉ាងណាសម្រាប់ Crystal Palace នៅមិនទាន់ស្គាល់ឈ្នះទេ សម្រាប់ ២ប្រកួតចុងក្រោយខណៈការប្រកួតនៅ EPL គឺឈ្នះ២ ចាញ់ ២ និងស្មើ២ ហើយសម្រាប់ Man.Utd គឺចាញ់៣ និង ឈ្នះ៣។
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះប្រឈមអវត្តមានកីឡាករដល់ទៅ ១៣រូបសម្រាប់ការប្រកួតនេះមានដូចជាៈ Scott McTominay, Sergio Reguilon និង Christian Eriksen មានជម្ងឺ ខណៈ Lisandro Martinez របួសប្រអប់ជើង(ជំងឺចាស់រើឡើង។ចំណែក Alejandro Garnacho អាចរក្សាតំណែងក្នុងជម្រើស១១នាក់ដំបូងនៅទីនេះជំនួស Sancho បន្ទាប់ពីរកបានគ្រាប់បាល់ទល់និង Crstal Palace ក្នុងពាន Carabao Cup ។រិឯ Sofyan Amrabat ដែកលបានបង្ហាញខ្លួនលើកដំបូងក៏អាចរក្សាតំណែងរបស់គាត់ផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot, Lindelof, Varane, Amrabat; Casemiro, Mount; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Crystal Palace អាចនឹងគ្មានកីឡាកររហូតដល់ទៅប្រាំបួននាក់សម្រាប់ការធ្វើដំណើរទៅទឹកដី Old Trafford លើកទីពីរនេះខណៈ Dean Henderson អាចនិអវត្តមានដោយសាររបួសក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍កន្លងទៅ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Johnstone; Ward, Andersen, Guehi, Mitchell; Hughes, Doucoure; Ayew, Eze, Schlupp; Mateta
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Manchester Utd ៣:០ Crystal Palace
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



