Close
Featured-Image
Antony វិលត្រលប់មកហ្វឹកហាត់ក្រោយធ្វើរឿងមួយនេះខណៈឪកាសចូលលេងអាស្រ័យលើគ្រូបង្វឹក
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Antony របស់ក្រុមបិសាចក្រហម Man. United នឹងត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីមានការចោទប្រកាន់ពី​បទរំលោភបំពានដោយប្រើអំពើហិង្សាលើអតីតមិត្តស្រីរបស់ខ្លួននាង Gabriela Cavallin ជាឌីជេក្នុងសណ្ឋាគារមួយកន្លែងនាទីក្រុង Manchester  ។ព្រមជាមួយគ្នានោះនាង Cavallin បានបញ្ជាក់ផងដែរថា Antony បានប្រើអំពើហិង្សាដាល់ចំដើមទ្រូងដែលបានបណ្តាលអោយខូចប្រដាប់​ផ្សាំ​សុដន់​ស៊ីលីកូន ដែល​ទាមទារ​ការ​វះកាត់​កែ​តម្រូវ។គួរកត់សម្គាល់ថា ខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ ២៣ឆ្នាំ បានវិលត្រលប់មកពីមាតុភូមិប្រេស៊ីល​វិញ​កាលពីថ្ងៃអង្គារ ខណៈអតីតកីឡាករ Ajax រូបនេះបានធ្វើការសហការផ្តល់ ពត៌មានជាមួយសមត្ថកិច្ចនៅ Greater Manchester កាលពី​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅស្របពេលដែលរូបគេមិនត្រូវបានចាប់ខ្លួនក្រោយរងបទចោតកើតឡើងតាំងពីរថ្ងៃទី៤កញ្ញាហើយពាក្យបណ្តឹងនេះបានចូលជាធរមាននៅក្នុងប្រទេសប្រេស៊ីល ឬចក្រភពអង់គ្លេសនៅឡើយនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Antony MUST be taken off the pitch': Man United star's ex-girlfriend Gabriela  Cavallin urges club

Ingrid Lana quebra silêncio e faz novas declarações envolvendo o jogador Antony: “Estou sendo ameaçada” - Portal Criatividade

One of the women accusing Antony of assault drops allegations against Man United star - Football | Tribuna.com

ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យក៏បានចេញសេចក្តីថ្លែងការមួយនៅថាៈ ក្លឹប Manchester United បានសម្រេចចិត្តផ្តល់អោយ Antony បន្តកា​រ​ហ្វឹកហាត់នៅ Carrington ហើយនិងមានឪកាសពីសំណាក់គ្រូបង្វឹកក្នុងការការជ្រើសរើសអោយចូលលេង ប៉ុន្តែទោះយ៉ាងណាដំណើរការ ការ​ស៊ើបអង្កេតរបស់ប៉ូលីសនៅកំពុងដំណើរការនៅឡើយ។ គួររំលឹកថា Antony បានខកខានចូលរួមការប្រកួតរហូតដល់ទៅ ៤ដងរួចទៅ​ហើយ​សម្រាប់ក្រុម ក្រោយរងការចោតប្រកាន់ខណៈដែលអតីតដៃគូរបស់គាត់ គឺនាងGabriela Cavallin មិនមានជា​នារីរងគ្រោះទីមួយ​នោះទេ​ស្របពេល​មាននារីពីរនាក់បន្ថែមទៀតគឺមានឈ្មោះថា Rayssa de Freitas និង Ingrid Lana ម្នាក់ៗបានអះអាងថា Antony បានរំលោភ​ពួកគេនៅឆ្នាំ ២០២២ ប៉ុន្តែត្រូវបានសាម៉ីខ្លួនបដិសេធការប្រើហិង្សាទាំងពីរករណីនេះផងដែរ។

ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ)
featured image

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយ​ថា Manchester United និង Manchester City  ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930