
ខ្សែការពារជើងចាស់របស់ក្រុម Sevilla កីឡាករ Sergio Ramos បានបង្កកំហុសធ្វើអោយបាល់ចូលទីខ្លួនឯង( Own Goalនៅនាទីទី៧៦ នៃតង់ទីពីរបន្ទាប់ពីលេងមិនយល់ចិត្តជាមួយអ្នកចាំទីក្រោយការតែតពីកីឡាករ Lamine Yamal ។ ទោះយ៉ាងណាគ្រាប់បាល់តែ១គ្រាប់របស់វីរបុរសក្រុមអធិរាជស Real Madrid រូបនេះ បានផ្តល់ ជ័យជំនះទៅដល់គូប្រកួតគឺក្រុមម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona ១ទល់និង០ នៅក្របខណ្ឌ La Liga សម្រាប់ការប្រកួតនៅថ្ងៃសៅរ័នេះ។ហើយបើទោះបីជា ទទួលបាន ជ័យជំនះប៉ុន្តែម្ចាស់ផ្ទះ Barcelona បានបាត់បង់កីឡាករ Raphinha ដោយសាររបួសសរសៃពួរក្នុងតង់ទី ១ ខណៈលទ្ធផលជ័យជំនះនេះធ្វើអោយពួកគេឈរនៅកំពូលតារាង La Liga ឈរលើក្រុមលំដាប់ទីពីរនិងមានមូលដ្ឋានរួមទីក្រុងគឺ Girona ដោយមានគម្លាត្រឹមតែ១ពិន្ទុ គិតត្រឹមសប្តាហ៏ទី៨ ខណៈ Real Madrid ឈរនៅលេខរៀងទី៣មានគម្លាត២ពិន្ទុ។
Barcelona បច្ចុប្បន្នកំពូងប្រឈមការចោទប្រកាន់ផ្តល់ប្រាក់សំណូកទៅឱ្យលោក Jose Maria Enriquez Negreira អតីតអនុប្រធាន គណៈ កម្មា ធិការអាជ្ញាកណ្តាល ដើម្បីជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលស្របពេលU EFA ក៏កំពុងស៊ើបអង្កេតលើបញ្ហានេះ។
ប្រភព:BBC
វីដេអូ:
<iframe width=”853″ height=”480″ src=”https://www.youtube.com/embed/4wK4bibMhm0″ title=”BARÇA 1 vs 0 SEVILLA | LALIGA 2023/24 MD8″ frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture; web-share” allowfullscreen></iframe>

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



