
ម្ចាស់ផ្ទះបិសាចក្រហម Man. United មានបំណងឈានទៅជុំទីបួននៃពានេរង្វាន់ EFL Cup រឺ Carabao CUp នៅពេលដែលពួកគេទទួលស្វាគមន៍ក្លឹបមកក្របខ័ណ្ឌ Premier League Crystal Palace មកកាន់ Old Trafford នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធទី ២៧ កញ្ញា ទាបភ្លឺវេលាម៉ោង២:00 យប់។បិសាចក្រហម បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ១ទល់និង០ លើក្រុម Burnley ក្នុងលីកកាលពីថ្ងៃសៅរ៍ ខណៈ Crystal Palace បានត្រឹមស្មើគ្នាដោយគ្មានគ្រាប់បាល់ជាមួយ Fulham។
១.ប្រវត្តិធ្លាប់ជួបគ្នា ជួបគ្នា៣ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Man.Utd តែងផ្តួល CrystalPalace រហូត។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Erik ten Hag អាចនឹងផ្តល់ជម្រើសដំបូងឱ្យអ្នកចាំទី Altay Bayindir ខណៈដែល Sofyan Amrabat ត្រៀមចូលលេងជម្រើសដំបូងជាមួយ Amrabat ប៉ុន្តែ
Harry Maguire និង Mason Mount នឹងត្រូវបានវាយតម្លៃ ជាមួយកីឡាករប្រាំបីនាក់ទៀតដែលនៅរងរបួស។
-ជម្រើ់ស១១នាក់ដំបូងអាចចូលលេង Bayindir; Dalot, Lindelof, Evans, Reguilon; McTominay, Amrabat, Eriksen; Pellistri, Martial, Garnacho
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
Michael Olise, Matheus Franca, Jefferson Lerma, James Tomkins និង Naouirou Ahamada អវត្តមានសម្រាប់ការធ្វើដំណើរនៅ Old Trafford នៅថ្ងៃអង្គារ។Dean Henderson អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅ Crystal Palace ទល់អតីតក្លឹបចាស់របសខ្លួន។
៣.ពត៌មានក្រុមCrystal Palace(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Henderson; Clyne, Richards, Holding, Mitchell; Riedewald, Hughes; Rak-Sakyi, Eze, Schlupp; Mateta
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន័ទាយ Man.Utd ២:១ Crystal Palace
ប្រភព:whoscored&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



