ក្រុមអធិរាជស Real Madrid នឹងត្រូវធ្វើការប្រកួតប្រជែងដ៏តានតឹងមួយដើម្បីចង់បន្តកំនត់ត្រាមិនទាន់ចាញ់រហូតដល់ទៅ ៧ លើក (La Liga ៥ដង)ក្នុងរដូវកាលនេះ ខណៈដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Wanda Metropolitano ដើម្បីជួបជាមួយក្លឹបរួមទីក្រុងគឺAt.Madrid នៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃច័ន្ទស្អែកនេះ។ ជាមួយគូប្រជែង Atletico Madrid ។បច្ចុប្បន្នក្រុមអធិរាជស ឈរនៅលេខរៀងទី៣នៃតារាង La Liga ដោយមានគម្លាត១ពិន្ទុពីក្រុមកំពូលតារាង Barcelona និង Girona ខណៈដែល Atletico ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧។ សម្រាប់ Real Madrid ប្រកួតបាន ៥ដង មិនដែលចាញ់ ខណៈ At.Madrid ទើបតែប្រកួតបាន៤ដងគឺឈ្នះ២ស្មើ១និងចាញ់១។Real Madrid បានឈ្នះការប្រកួតក្រៅដីពីមុនរបស់ពួកគេទល់នឹង Atletico Madrid នៅ La Liga ហើយអាចក្លាយជាក្រុមទីពីរបន្ទាប់ពី Levante ដែលឈ្នះការប្រកួតនៅទឹកដី At.Mdrid ២ដងជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០២២មក។
១.ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Real Madrid ឈ្នះ៣ ខណៈ At.Madrid ឈ្នះ១ និង ស្មើ១
២.ពត៌មានក្រុម At. Madrid (ម្ចាស់ផ្ទះ)
Atleti គ្មានវត្តមានកីឡាករពីររូបនេះទេគឺ Caglar Soyuncu និង Thomas Lemar ខណៈ Memphis Depay ខិតជិតត្រលប់មកជួយក្រុមវិញ ប៉ុន្តែមិនប្រកដថានិងចូល លេងក្នុងការប្រកួតនេះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Oblak; Savic, Gimenez, Hermoso; Molina, Saul, Llorente, Koke, Lino; Griezmann, Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៣.ពត៌មានក្រុម Real Madrid(ភ្ញៀវ)
Lucas Vazquez អាចនិងចូលលេងជំនួស Dani Carvajal ដែលរបួស។
Vinicius Junior ដែលបានវិលត្រលប់មកហ្វឹកហាត់ក្រោយពីជាសះស្បើយពីរបួសភ្លៅ ខណៈ Bellingham មានបញ្ហាក្រពះនិងចូលលេងវិញក្រោយពីពួកគេបាន ហ្វឹកហាត់ទាំងពីរនាក់នៅថ្ងៃសៅរ៏នេះ។រីឯខ្សែប្រយុទ្ធ Joselu ដែលរកគ្រាប់បាល់បានក្នុងការប្រកួតក្នុងផ្ទះបីលើកដំបូងរបស់គាត់សម្រាប់ក្រុម Los Blancos ចាប់តាំងពី Isco ក្នុងឆ្នាំ២០១៣ ត្រៀមចូលលេងជម្រើស១១នាក់ដំបូង ខណៈ Vinicius អាចលេងបម្រុងសិន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kepa; Vazquez, Rudiger, Alaba, F Garcia; Valverde, Tchouameni, Camavinga; Bellingham; Rodrygo, Joselu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.ព្យាករណ៏ការប្រកួតគូនេះគឺ At.Madrid ១:១ Real Madrid
ប្រភព:whoscored &sportsmole&90min