Close
Featured-Image
Prediction: Liverpool មានកំនត់ត្រាល្អបំផុតពេលទទួលភ្ញៀវ West Ham ១៤ លើកចុងក្រោយ
ទំហំអក្សរ
តូច
ធំ

ក្រោយពីទទួលជ័យជំនះដូចគ្នានៅក្របខណ្ឌ Europa League កាលពីពាក់កណ្តាលសប្តាហ៏កន្លងទៅ ក្រុមហង្សក្រហម Liverpool ត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលក្រុមញញួរធំ West Ham សម្រាប់ការប្រកួតក្របខណ្ឌ Premier League នាវេលាម៉ោង៨ យប់ថ្ងៃអាទិត្យស្អែកនេះ។ សម្រាប់ Liverpool ៥ប្រកួតចុងក្រោយ ឈ្នះ ៤និងស្មើ១​ ខណៈ West Ham ឈ្នះ ៣ស្មើ១និងចាញ់១ ខណៈLiverpool​ឈរនៅចំណាត់ថ្នាក់ទី៣ រីឯ WestHam ឈរនៅលេខរៀងទី៦។
១.ប្រវត្តិធ្លាប់ជួបគ្នា
ចាប់តាំងពីពួកគេបានផ្តួល Liverpool ២ដង ក្នុងយុទ្ធនាការរដូវកាល២០១៥-២០១៦មក ក្រុម West Ham United បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួត Premier League ១៤ ដងចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមម្ចាស់ផ្ទះ។ក្រុម West Ham United បានឈ្នះពីរ​ប្រកួតចុង​ក្រោយរបស់ពួកគេនៅក្រៅផ្ទះក្នុងក្របខ័ណ្ឌ Premier League ដែលមានតែជ័យជម្នះមួយតិចជាងពួកគេបានគ្រប់គ្រងកាលពីរដូវកាលមុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

11 key facts and figures ahead of West Ham v Liverpool - Liverpool FC
២.ពត៌មានកីឡាករក្រុម Liverpool (ម្ចាស់ផ្ទះ)
ប្រធានក្រុម Virgil van Dijk ត្រលប់មកជួយក្រុមវិញក្រោយរងការព្យួរ២ប្រកួតពេលសម្រាប់ពាក្យប្រមាថ និងអាកប្បកិរិយាចំពោះអាជ្ញាកណ្តាលពេលប្រកួតជាមួយ Newcastle ។Trent Alexander-Arnold នឹង​ត្រូវ​បាន​គេ​វាយ​តម្លៃ​មុន​ការ​ប្រកួត ប៉ុន្តែ​ហាក់​ដូច​ជា​បាន​ជា​សះស្បើយ​ពី​របួស​សរសៃ​ពួរ​ទាន់​ពេល។ Ibrahima Konateលេងជាកីឡាករបម្រុងទល់នឹង Wolves ហើយអាចនិងចូលលេងជម្រើសដំបូងនៅពេលនេះ​។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Alisson; Gomez, Konate, Van Dijk, Robertson; Szoboszlai, Mac Allister, Jones; Salah, Gakpo, Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Liverpool vs West Ham predicted lineups: Bowen blow for Hammers? - Pundit Feed
៣.ពត៌មានកីឡាករក្រុម West Ham (ក្រុមភ្ញៀវ)
Konstantinos Mavropanos បានបង្ហាញទម្រង់លេងគួរចាប់អារម្មណ៏យ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Europa League ខណៈ Mohammed Kudus អាចចូលលេងជម្រើស ដំបូងស្របពេល Edson Alvarez ត្រៀមបង្ហាញខ្លួនជម្រើស១១នាក់ដំបូងផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Zouma, Aguerd, Emerson; Ward-Prowse, Alvarez; Bowen, Kudus, Benrahma; Antonio
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២:០ West Ham

អត្ថបទកំពុងចាប់អារម្មណ៍៖
CR7 ច្រាន់ចោលឱកាសលេងនៅ FIFA Club World Cup នៅពាក់កណ្តាលខែនេះ
featured image

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ​ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ​ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930