
AC.Milan និងត្រូវបើកទ្វារកីឡាដ្ឋាន San Siro ទទួលក្រុមភ្ញៀវ Veron នៅSerieA វេលាម៉ោង៨យប់នេះពោលគឈឺក្រោយពីបរាជ័យនៅក្របខណ្ឌ UCL កាលពីពាក់កណ្តាលសប្តាហ៏រួចមក។
សម្រាប់ AC.Milan ៤ប្រកួតចុងក្រោយគឺឈ្នះ៣និងចាញ់១ ហើយបរាជ័យនោះគឺជាមួយក្លឹបរួមកីឡដ្ឋាន Inter Milan ក្នុងលទ្ធផល ៥ទល់និង១នៅសប្តាហ៏មុន។ សម្រាប់ Verona ៤ប្រកួតចុងក្រោយគឺឈ្នះ២ស្មើ១និងចាញ់១។
១.ប្រវត្តិធ្លាប់ជួបគ្នា ពួកគេមិនស្គាល់ចាញ់សោះក្នុងការជួបគ្នា៩លើកចុងក្រោយរបស់ពួកគេទល់នឹងក្រុមភ្ញៀវ Verona ដោយកត់ត្រាជ័យជម្នះ៧លើក និងស្មើ២ដង។
ក្រុម AC Milan បានរងបរាជ័យតែមួយលើកគត់នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Verona ចាប់តំាងពីឆ្នាំ ១៩២២ ។
Milan មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះខ្លួនឯង ១០ លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Serie A។ ក្រុមភ្ញៀវក៏បានឈ្នះតែបីលើកគត់ក្នុងការប្រកួតក្រៅដី 23 លើកចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី។
២.ពត៌មានកីឡាករក្រុម AC.Milan(ម្ចាស់ផ្ទះ)
Alessandro Florenzi និង Yunus Musah ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចូលលេងជម្រើសដំបូងសម្រាប់ AC Milan សម្រាប់ចុងសប្តាហ៍នេះ ខណៈ Mike Maignan ត្រូវបានច្រានចោលដោយសាររបួសសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Tomori, Kjaer, Hernandez; Musah, Krunic, Reijnders; Pulisic, Giroud, Leao
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.២.ពត៌មានកីឡាករក្រុម Verona(ក្រុមភ្ញៀវ)
មិនមានកីឡាករណារងរបួសគួរកត់សម្គាល់ទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMontipo; Dawidowicz, Hien, Magnani; Faraoni, Hongla, Duda, Lazovic; Mboula, Ngonge; Djuric
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន័ទាយសម្រាប់ការប្រកួតគូនេះគឺ AC.MIlan ២:0 Verona

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



