
ទីបំផុតក្រុមឥន្ទ្រីយ៏ដែកអាឡឺម៉ង់បានតែងតាំងលោក Julian Nagelsmann ជាគ្រូបង្វឹករបស់ពួកគេក្នុងកិច្ចសន្យារហូតដល់ខែកក្កដាឆ្នាំ ២០២៤ ខណៈដែលអ្នកចាត់ការ មានវ័យត្រឹមតែ ៣៦ ឆ្នាំរូបនេះនិងចូលមកដឹកនាំបន្តពីលោក Hansi Flick ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងក្រោយប្រកួតមិត្តភាពចាញ់ជប៉ុនក្នុងលទ្ធផល ៤ទល់និង១ កាលពីដើមខែកញ្ញាកន្លងទៅ។គួរកត់សម្គាល់ថាលោក Nagelsmann មិនមានក្លឹបដឹកនាំនោះទេ ក្រោយពីត្រូវក្លឹបBavarian បញ្ចប់តួនាទីក្នុងខែមីនា ក្រោយចូលមកដឹកនាំនៅកីឡដ្ឋាន Allianz Arena បានជិត២ឆ្នាំស្របពេលប្រទេសអាឡឺម៉ង់ដែលនិងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប២០២៤ចាប់ពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៤ ។
អតីតគ្រូបង្វឹក RB Leipzig រូបនេះផងដែរបានបញ្ចេញយោបល់ក្រោយមានឪកាសចូលមកដឹកនាំក្រុមជម្រើសជាតិយ៉ាងដូច្នេះថាៈយើងមានការប្រកួតជើងឯកអឺរ៉ុបនៅក្នុងប្រទេសរបស់យើង។ នោះជាអ្វីដែលពិសេសអ្វីមួយដែលកើតឡើងរៀងរាល់ពីរបីទសវត្សរ៍ម្តងុំ។ខ្ញុំមានបំណងប្រាថ្នាដ៏អស្ចារ្យក្នុងការប្រកួតប្រជែងនេះ។ ហើយយើងនឹងរួមគ្នាក៏សាង និង ពង្រឹងក្រុមអោយបានល្អឡើងវិញ។
ការដឹកនាំដំបូងរបស់លោក Nagelsmann នឹងត្រូវប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកក្នុងរដ្ឋ Connecticut នៅថ្ងៃទី ១៤ ខែតុលា មុនពេលជួបជាមួយម៉ិកស៊ិកនៅទីក្រុង Philadelphia បីថ្ងៃក្រោយមក។
ប្រភព:BBC

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



