
ហង្សក្រហម Liverpool និងត្រូវចាប់ផ្តើមប្រកួតពានរង្វាន់ធំទីពីរនៅអឺរ៉ុបជាមួយក្រុមម្ចាស់ផ្ទះLASK Linz Raiffeisen Arena ពេលជួបក្រុមម្ចាស់ផ្ទះអូទ្រីស LASK Linz ក្នុងការប្រកួតបើកឆាក Europa League ពូល E របស់ពួកគេនៅវេលាម៉ោង ១១: ៤៥នាទីយប់ថ្ងៃព្រហស្បត្ត៏នេះ។សម្រាប់ការប្រកួតដើមរដូវកាលនេះ LASK Linz បានធ្វើការប្រកួត៦លើកដំបូងនៅរដូវកាលនេះដោយឈ្នះ៤និងស្មើ២គ្រប់ក្របខណ្ឌប្រកួតក្នុងនោះ Liverpool ក៏ធ្វើបានល្អគួរសមដោយឈ្នះ៤និងស្មើ១។
១.ប្រវត្តិធ្លាប់ជួបគ្នា ក្រុមទាំងពីរនេះមិនដែលជួបគ្នានៅក្របខណ្ឌEuropa League នេះទេ។
២.ពត៌មានកីឡាករក្រុមLASK Linz(ក្រុមម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះគ្មានវត្តមានកីឡាករ Tobias Anselm, Yannis Letard និង Adil Taoui ដែលពួកគេទាំងបីកំពុងសម្រាកព្យាបាលរបួសសរសៃពួរ៊
ទោះយ៉ាងណា Lenny Pintor និង Ebrima Darboe ដែលខ្ចីជើងពី Roma មិនទាន់ត្រូវបានដាក់អោយលេងនៅឡើ់យទេហយទំនងជានឹងចាប់ផ្តើមលេងបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Lawal; Luckeneder, Ziereis, Andrade; Flecker, Jovicic, Horvath, Bello; Ljubicic, Zulj, Havel
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-៣
៣.២.ពត៌មានកីឡាករក្រុមLiverpool(ក្រុមភ្ញៀវ)
ខ្សែការពារកណ្តាល Virgil van Dijk ត្រៀមចូលលងក្រោយជាប់បម្រាមពីរប្រកួតនៅ Premier League រីឯ Trent Alexander-Arnold នៅតែមិនទាន់ជាសះស្បើយពីបញ្ហាសរសៃពួរ ខណៈ កីឡាករ Thiago Alcantara នៅតែអវត្តមានពីបញ្ហារបួសត្រគាកដ៏រំារៃ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Gomez, Quansah, Van Dijk, Tsimikas; Elliott, Endo, Gravenberch; Doak, Jota, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកួតគូនេះគឺ LASK ១: ២ Liverpool
ប្រភព:whoscored&sportsmole&sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



