
គ្រាប់បាល់បញ្ចូលទីរបស់កីឡាករបម្រុង Brajan Gruda នៅនាទីទី 89 បានជួយឲ្យ Brighton Albion ទទួលជ័យជម្នះលើក្រុម Manchester City ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតនៅទឹកដី Amex កាលពីថ្ងៃអាទិត្យបានធ្វើអោយក្រុមរបស់គ្រូបង្វឹកលោកFabian Hurzeler បានទទួលស្គាល់ជ័យជំនះលីកដំបូងក្នុងការប្រកួតក្របខណ្ឌ EPL ៣ប្រកួតចុងក្រោយដោយគ្មានជ័យជម្នះទោះបីជា Erling Haaland រកបានគ្រាប់បាល់នាំមុខសម្រាប់ក្រុមភ្ញៀវនៅនាទីទី 11 នាទីបើកឆាក។Man City បានត្រឹមតែខកបំណងបន្តិចក្រោយពី James Milner វ័យ 39 ឆ្នាំបានស៊ុតបញ្ចូលទីតាមស្មើមុនពេល Gruda បានស៊ុតបាល់បញ្ចូលទីអ្នកចាំទី James Trafford ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ និងផ្តល់ឱ្យBrighton Albion យកបាន៣ពិន្ទុជាលើកដំបូង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សការពិតរដូវកាលចាស់ Brighton មិនដែលចាញ់ Man.City គិតត្រឹមរដូវកាលចាស់ខណៈពួកគេរកបាន 4ពិន្ទុមានន័យថាស្មើ1 និង ឈ្នះ ទោះយ៉ាងណាកីឡាករអន្តរជាតិអាឡឺម៉ង់វ័យ 21 ឆ្នាំអតីតកីឡាករ Mainz 05 បានបង្ហាញទម្រង់លេងល្អ ដោយកឹបដាច់ចង្កេះខ្សែការពារ និង អ្នកចាំទីដោយស៊ុតបញ្ចូលទីបានយ៉ាងល្អ។ សម្រាប់ Gruda និងមានឱកាសបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិឥន្រ្ទីយ៍ដែកអាឡឺម៉ង់ ប្រសិនជារូបគេនៅបន្តចូលលេងទៀងទាត់នោះឱកាសបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិប្រសិនបើ Jamal Musiala មិនទាន់ជាពីរបួសទាន់ពេលនោះ។ សម្រាប់ Gruda មានឱពុកជាកីឡាករបាល់ទាត់គឺលោក និងជាកូនកាត់អាល់បានី មានន័យថាឱពុកជាជនជាតិអាល់បានី និងម្តាយជាជនជាតិអាឡឺម៉ង់។ ការពិតកីឡាករកើតនៅឆ្នាំ 2004 រូបនេះត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិលោក Julian Nagelsmann កោះហៅចូលលេងនៅក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៍ UEFA Euro 2024 ក្នុងនាមម្ចាស់ផ្ទះរួចទៅហើយ។
ប្រភព:Yahoo&Wikipedia័&Bundesliga
វីដេអូ:
វីដេអូ: Gruda ពេលនៅក្លឹប Mainz 05



