
គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។
Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons មកពីក្លឹបអាល្លឺម៉ង់ Leipzig ក៏ដូចជាកិច្ចព្រមព្រៀង Garnacho ហើយកីឡាករទាំងពីរមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍ដូចគ្នា។
ប្រភព:Dailypost



